ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានរុស្ស៊ីថា មីស៊ីល Tomahawk នឹងទៅដល់ដៃ អ៊ុយក្រែន បើសង្គ្រាមមិនចប់
ជាការដាក់សម្ពាធខ្លាំងៗលើរុស្ស៊ី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានថា លោកនឹងបញ្ជូនមីស៊ីល Tomahawk ទៅឲ្យអ៊ុយក្រែន ប្រសិនបើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមិនបញ្ចប់ទេនោះ។

តាមការលើកឡើងរបស់មេដឹកនាំអាមេរិកកាលពីថ្ងៃអាទិត្យទី១២ខែតុលាឆ្នាំ២០២៥, លោកនឹងជម្រាបទៅប្រមុខដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន អំពីរឿងនេះ។
លោកត្រាំប្រាប់ទៅអ្នកកាសែតថា «ខ្ញុំនឹងប្រាប់ទៅលោកពូទីនថា បើសង្គ្រាមមិនចប់ទេនោះ អ៊ុយក្រែននឹងទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ហើយ។ ខ្ញុំនឹងបញ្ជូនមីស៊ីលនេះឲ្យពួកគេ»។
មុននេះ លោកត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏ពិភាក្សាគ្នាតាមទូរសព្ទរួចហើយដែរ អំពីវិធីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី ដោយក្នុងនោះការផ្គត់ផ្គង់មីស៊ីល Tomahawk របស់ក្រុងវ៉ាស៊ីនតោនដល់អ៊ុយក្រែន ហាក់ទំនងជាអាចកើតមានឡើង។

លោក ហ្សេលេនស្គី ហៅការសន្ទនានេះថា «វិជ្ជមាននិងប្រកបដោយផ្លែផ្កា» ដោយនិយាយថា មេដឹកនាំទាំងពីរបានជជែកអំពីការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន និងធានាបាននូវ «កិច្ចព្រមព្រៀងជាក់លាក់»មួយចំនួន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក Heorhii Tykhyi, កិច្ចពិភាក្សាអំពីការផ្តល់មីស៊ីល Tomahawk កំពុងដំណើរការយ៉ាងល្អ ដោយមានការសម្របសម្រួលបច្ចេកទេសរួចហើយ។
សូមជម្រាបជាថ្មី មីស៊ីល Tomahawk រយៈចម្ងាយ២ ៥០០គីឡូម៉ែត្រមួយគ្រាប់តម្លៃ១.៣លានដុល្លារអាមេរិក ត្រូវបានគេមើលឃើញថាជាអាវុធផ្លាស់ប្តូរដ៏មានសក្តានុពលសម្រាប់អ៊ុយក្រែន ដែលមានសមត្ថភាពវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងដែរ ជាមួយនឹងភាពត្រឹមត្រូវខ្ពស់។ អ្នកវិភាគនិយាយថា ទង្វើបែបនេះនឹងបង្កើនសម្ពាធយ៉ាងខ្លាំងលើវិមានក្រឹមឡាំង ដើម្បីពិចារណាការចរចាសន្តិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ និង ហ្សេលេនស្គី ជជែកគ្នាតាមទូរសព្ទអំពីមីស៊ីល Tomahawk ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


