សេដ្ឋកិច្ច
តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប សម្រេចការនាំចេញ ១.៥ ពាន់លានដុល្លារគិតត្រឹមខែកញ្ញា ឆ្នាំនេះ
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ឬ Royal Group Phnom Penh Special Economic Zone (RGPPSEZ) របស់អ្នកឧកញ៉ា គិត ម៉េង សម្រេចបានការនាំចេញ គិតជាទឹកប្រាក់មានចំនួន ១.៥ ពាន់លានដុល្លារ។ តួលេខនេះអាចនឹងកើនលើសពី ២ ពាន់លានដុល្លារនៅចុងឆ្នាំ។

ចាប់តាំងពីត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ទទួលបានវិនិយោគិន ដែលជាក្រុមហ៊ុនផលិតកម្មចំនួន ៩១ និងក្រុមហ៊ុនមិនមែនផលិតកម្ម ចំនួន ២៩ ក្រុមហ៊ុន មកពីប្រទេសចំនួន ១៥ លើសាកលលោក និងផ្តល់ការងារដល់កម្មករចំនួន ៥៥,០០០នាក់ នៅក្នុង ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ មានសារៈសំខាន់ចំពោះការរីកចម្រើនរបស់ប្រទេសជាតិ។
ក្នុងចំណោមក្រុមហ៊ុនទាំង ១២០ នេះ ក្រុមហ៊ុនថ្មីពីប្រទេសចិន ចំនួន ១០ ក្រុមហ៊ុន និងពីប្រទេសជប៉ុន ចំនួន ២ ក្រុមហ៊ុន មកបណ្តាក់ទុន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ ត្រឹមតែក្នុងឆ្នាំ២០២៥ មួយប៉ុណ្ណោះ។

RGPPSEZ បង្ហាញកាន់តែច្បាស់នូវភាពរឹងមាំ និងស្ថិរភាពរបស់ខ្លួន បើទោះបីជាមានស្ថានភាពតានតឹងនៃជម្លោះ ព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ និងវិធានការពន្ធគយរបស់សហរដ្ឋអាមេរិកថ្មី (១៩%) ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Trump ក៏ដោយ។
ជាក់ស្តែង គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ នេះ តម្លៃនាំចេញសរុបពីតំបន់សេដ្ឋកិច្ចពិសេស គឺមានចំនួនទឹកប្រាក់ ១.៥ពាន់លាន ដុល្លារ។ តួលេខនេះអាចនឹងកើនលើសពី ២ពាន់លានដុល្លារនៅចុងឆ្នាំ។ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ និង ចំពេលដែលមានស្ថានភាពតានតឹង តម្លៃនៃការនាំចេញទៅកាន់ប្រទេសថៃគឺ ១៤៥ លានដុល្លារ ឬ ៩.៧២% , ទៅកាន់ សហរដ្ឋអាមេរិកគឺ ៤២៣ លានដុល្លារ ឬ ២៨.៤៤%។

ចាប់តាំងពីចំណុចផ្តើមនៃភាពតានតឹងនៅតាមព្រំដែន និងការអនុវត្ត ពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក តម្លៃនៃការនាំចេញទៅកាន់ប្រទេសថៃ និងសហរដ្ឋអាមេរិក មិនបានបង្ហាញ ពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ណាមួយឡើយ។ ចំណែកឯតម្លៃនាំចេញទៅគោលដៅផ្សេងទៀតដែលរួមបញ្ចូលគ្នាបានឈានដល់ចំណុចខ្ពស់បំផុតមួយ ក្នុងខែកញ្ញា។
ជាងនេះទៅទៀត ចាប់ពីការចាប់ផ្តើមនៃភាពតានតឹងនៅតាមបណ្តោយព្រំដែន ក្នុងខែមិថុនា រហូតមកដល់បច្ចុប្បន្ននេះ យើងបានទទួលកម្មករជាង ១០,០០០នាក់ ឱ្យចូលបម្រើការងារក្នុងតំបន់ដោយជោគជ័យ។ នេះឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញាចិត្ត ចូលរួមចំណែករបស់ក្រុមហ៊ុនរ៉ូយ៉ាល់ ជាមួយសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសការងារដល់ពលករកម្ពុជាដែល បានវិលត្រឡប់មកពីប្រទេសថៃវិញ។

រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន អាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មជាច្រើនរួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល និងតំបន់សេដ្ឋកិច្ចពិសេស៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


