Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ ចោទប្រកាន់ជនជាតិរុស្ស៊ីពីរនាក់​ពី​បទ ចារកម្ម និងរៀបផែនការបំផ្ទុះគ្រាប់បែក

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៣ខែ តុលា រដ្ឋអាជ្ញាប៉ូឡូញបានចោទប្រកាន់ប្ដីប្រពន្ធជនជាតិរុស្ស៊ីមួយគូពីបទស៉ើបការណ៍ឲ្យរុស្ស៊ីនិងរៀបចំផែនការបំផ្ទុះគ្រាប់បែក។

វិមានក្រឹមឡាំងកណ្តាលទីក្រុងមូស្គូ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទទាំងពីរនាក់រួមមាន បុរសជាប្ដីឈ្មោះ Igor R. និងប្រពន្ធរបស់គាត់ឈ្មោះ Irina។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា Igor R. បានធ្វើការជាមួយបុរសជនជាតិអ៊ុយក្រែនម្នាក់ទៀត ដើម្បីផ្ញើកញ្ចប់ដែលពោរពេញទៅដោយសារធាតុផ្ទុះដ៏គ្រោះថ្នាក់ ដូចជា nitroglycerine ដែលជាសារធាតុគីមីផ្ទុះខ្លាំង និងឧបករណ៍បំផ្ទុះយោធាពិសេសប្រើដើម្បីបំផ្ទុះ។ សម្ភារៈទាំងនេះអាចបង្កើតបាននូវ ក្រាប់បែកម្យ៉ាង ដែលជាប្រភេទគ្រឿងផ្ទុះរចនាឡើងដើម្បីផ្តោតការបំផ្ទុះក្នុងទិសដៅតែមួយ វាខ្លាំងនិងបង្កការបំផ្លិចបំផ្លាញជាងគ្រាប់បែកធម្មតា។

ប្តីប្រពន្ធនេះក៏ត្រូវបានចោទប្រកាន់ពីបទផ្តល់ព័ត៌មានចារកម្មរុស្ស៊ីអំពីសកម្មជនប្រឆាំងរុស្ស៊ីដែលរស់នៅក្នុងប្រទេសប៉ូឡូញ ដោយប្រមូលព័ត៌មានអំពីសកម្មជនទាំងនេះ ដូចជាឈ្មោះ សកម្មភាព ទីតាំង និងអ្នកដែលកំពុងជួយពួកគេ (ដូចជាអង្គការ ឬអ្នកគាំទ្រនៅប្រទេសប៉ូឡូញ)។។

គួរបញ្ជាក់ថាការចោទប្រកាន់ទាំងនេះកើតឡើងបន្ទាប់ពីការផ្ទុះជាច្រើនបានកើតឡើងក្នុងឆ្នាំ ២០២៤ នៅប្រទេសអង់គ្លេស អាល្លឺម៉ង់ និងនៅជិតទីក្រុង Warsaw របស់ប៉ូឡូញ ដែលមន្ត្រីអឺរ៉ុបបានស្តីបន្ទោសលើប្រទេសរុស្ស៊ី។ ទោះយ៉ាងណាទីក្រុងមូស្គូបានបដិសេធការជាប់ពាក់ព័ន្ធទាំងអស់នេះ៕

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម