ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី៖ កម្ពុជា-ថៃនឹងចុះហត្ថលេខាលើកតិកាសញ្ញាសន្តិភាពក្រោមវត្តមានត្រាំ
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានប្រកាសនាថ្ងៃអង្គារទី១៤ខែតុលានេះថា ប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក នឹងជួយសម្រួលដល់កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៍មាន Reuters។

លោក Mohamad បាននិយាយថា លោកសង្ឃឹមថាកិច្ចព្រមព្រៀងអាចត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីក្រុងគូឡាឡាំពួពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែតុលា ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការស្តារសន្តិភាពនៅតាមព្រំដែនដ៏តានតឹង។
ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរបានផ្ទុះឡើងនៅក្នុងខែកក្កដា នៅពេលដែលការប៉ះទង្គិចគ្នាផ្ទុះឡើងលើព្រំដែនដែលមានជម្លោះប្រវែង ៨១៧គីឡូម៉ែត្រ ដែលបង្កឲ្យមានការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។
យ៉ាងហោចណាស់ មនុស្ស ៤៨នាក់ត្រូវបានសម្លាប់ ហើយរាប់ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅជាបណ្តោះអាសន្នទាំងសងខាងក្នុងអំឡុងពេលជម្លោះរយៈពេលប្រាំថ្ងៃ។
បទឈប់បាញ់ដែលបានស្នើឡើង មានគោលបំណងទប់ស្កាត់ការកើនឡើងបន្ថែមទៀត និងត្រួសត្រាយផ្លូវសម្រាប់ការចរចារយៈពេលវែងស្តីពីការបោះបង្គោលព្រំដែន និងកិច្ចសហប្រតិបត្តិការសន្តិសុខ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


