ព័ត៌មានអន្ដរជាតិ
អ្នកតវ៉ាមីយ៉ាន់ម៉ាត្រូវបានសម្លាប់ដល់ជាង៧០០នាក់ហើយ
សន្តិសុខម្នាក់បានរបួសននៅក្នុងការបំផ្ទុះគ្រាប់បែកមួយនៅជិតធនាគារដែលគ្រប់គ្រងដោយយោធានៅក្នុងទីក្រុងធំលំដាប់ទី២របស់ប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែមេសា ខណៈតួលេខជនរងគ្រោះបាត់បង់ជីវិតពីការបង្ក្រាបរបស់របបយោធាមីយ៉ាន់ម៉ាបានកើនឡើងដល់ជាង៧០០នាក់នៅចុងសប្តាហ៍នេះ។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិចលាចលដ៏ធ្ងន់ធ្ងរ ចាប់តាំងពីយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ។
សាខាធំបំផុតរបស់ធនាគារ Myawaddy Bank នៅទីក្រុងម៉ាន់ដាឡាយបានក្លាយជាគោលដៅកាលពីព្រឹកថ្ងៃអាទិត្យ និងមានសន្តិសុខម្នាក់បានរបួសពីការបំផ្ទុះគ្រាប់បែកវាយប្រហារនោះ។ នេះជាការផ្សាយរបស់សារព័ត៌មានក្នុងស្រុក។ មានវត្តមានកម្លាំងសន្តិសុខយ៉ាងច្រើនបានបង្ហាញខ្លួននៅតំបន់នោះ បន្ទាប់ពីមានការផ្ទុះ។
ធនាគារជាផ្នែកមួយដ៏សំខាន់សម្រាប់ជំនួញដែលគ្រប់គ្រងដោយយោធាដែលបានប្រឈមនឹងសម្ពាធធ្វើពហិការ ចាប់តាំងពីរដ្ឋប្រហារ ដោយអតិថិជនជាច្រើនបានទាមទារដកប្រាករបស់របស់ពួកគេ។
ប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវបានគេមើលឃើញថា បានក្លាយជាថ្ងៃបង្ហូរឈាមខ្លាំង។ កាលពីថ្ងៃសៅរ៍ ក្រុមអ្នកឃ្លាំមើលក្នុងស្រុកមួយបាននិយាយថា កម្លាំងសន្តិសុខបានបាញ់សម្លាប់បន្ថែមទៀត និងអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារចំនួន៨២នាក់ត្រូវបានសម្លាប់ក្នុងថ្ងៃសុក្រ នៅតំបន់ Bago ដែលមានចម្ងាយ៦៥គីឡូម៉ែត្រពីទីក្រុងយ៉ាំងហ្គោន។
មន្ត្រីអង្គការសហប្រជាជាតិនៅប្រទេសមីយ៉ាន់ម៉ាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមកាលពីយប់ថ្ងៃសៅរ៍ថា វាបានក្លាយជាថ្ងៃថ្លុកឈាមនៅតំបន់ Bago ជាកន្លែងដែលមានគេនិយាយថា អ្នករបួសគ្មានគេព្យាបាលថែមទៀត។
សរុបទៅ សមាគមជំនួយអ្នកទោសនយោបាយបានបញ្ជាក់ថា ជនស៊ីវិល៧០១នាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារមក។
បើតាមអ្នកនាំពាក្យរបស់របបយោធាបាននិយាយកាលពីថ្ងៃសុក្រថា របបយោធាមានតួលេខអ្នកស្លាប់ទាបជាង២៤៨នាក់ប៉ុណ្ណោះ។
ទោះបីជាពោរពេញដោយថ្លុកឈាម ក៏អ្នកតវ៉ាមិនរុញរាក្នុងការប្រមូលផ្តុំតវ៉ាស្ទើរទូទាំងប្រទេសឡើយ។
សារព័ត៌មានក្នុងស្រុកបានផ្សាយថា ក្រុមនិស្សិត និងសាស្ត្រចារ្យនៅសាកលវិទ្យាល័យបាននាំគ្នាដើរហែក្បួនតាមផ្លូវទីក្រុងយ៉ាំងហ្គោន និងទីក្រុងម៉ៃទីឡា កាលពីព្រឹកថ្ងៃអាទិត្យ។ ការដង្ហែក្បួននេះ អ្នកខ្លះបានកាន់ផ្កា Eugenia ដែលជានិម្មិតរូបនៃជ័យជម្នះ។
ក្នុងទីក្រុងយ៉ាំងហ្គោន អ្នកតវ៉ាបានកាន់បដាដែលសរសេរថា «យើងនឹងទទួលបានជ័យជម្នះ។ យើងនឹងឈ្នះ»។
អ្នកតវ៉ានៅទីក្រុងម៉ុន្នីវ៉ាបានសរសេរសារនយោបាយថា «យើងត្រូវតែឈ្នះ» និងបានអំពាវនាវឲ្យអង្គការសហប្រជាជាតិជួយអន្តរាគមន៍ដើម្បីជួយការពារពួកគេពីការបង្ក្រាបពោរពេញដោយបង្ហូរឈាម។
ការកាត់ទោសប្រហារជីវិតវិលត្រឡប់មកវិញ
ភាពវឹកវរបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍នៅភាគខាងជើងទីប្រជុំជន Tamu ដែលនៅជិតព្រំប្រទល់ប្រទេសឥណ្ឌា ដែលអ្នកតវ៉ាបានវាយបកវិញនៅពេលទាហានបានព្យាយាមវ៉ៃបែករបាំងដែលរារាងកម្លាំងសន្តិសុខរបស់របបយោធា។
អ្នកស្រុកនិយាយថា ជនស៊ីវិល២នាក់ត្រូវបានសម្លាប់នៅពេលទាហានបាញ់រះ ហើយអ្នកតវ៉ាបានវាយបកវិញដោយបានបំផ្ទុះគ្រាប់បែកបណ្តាលឲ្យរថយន្តទាហានក្រឡាប់ និងសម្លាប់ទាហាន១២នាក់។
អ្នកស្រុកនិយាយថា ៖«អ្នកភូមិខ្លះកំពុងលាក់ខ្លួន។ យើងភ័យខ្លាចថា ប្រជាជនទទួលរងការសងសឹក»។
ទន្ទឹមជាមួយគ្នានេះ ទូរទស្សន៍រដ្ឋបានផ្សាយនៅថ្ងៃសុក្រថា មនុស្ស១៩នាក់ត្រូវបានកាត់ទោសប្រហារជីវិតពីបទប្លន់ និងឃាតកម្មដោយតុលាការយោធា ក្នុងចំណោមពួកគេ១៧នាក់ត្រូវបានកាត់ទោសកំបាំងមុខ។
លោក Phil Robertson អនុប្រធានឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅអាស៊ីបាននិយាយថា ប្រទេសមីយ៉ាន់ម៉ាមានការកាត់ទោសប្រហារជីវិតយូរមកហើយ ប៉ុន្តែមិនដែលបានអនុវត្តក្នុងរយៈពេលជាង៣០ឆ្នាំកន្លងទៅនេះ។
លោកថា ៖«វាបង្ហាញថា យោធាបានត្រៀមខ្លួនវិលទៅរកពេលវេលាមួយនៅពេលមីយ៉ាន់ម៉ាសម្លាប់ប្រជាជន»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


