Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​កំពង់​ចាម​ចុះ​ពិនិត្យ​បច្ចេកទេស​ផ្លូវ​បេតុង​មួយ​ខ្សែ​ក្នុង​សង្កាត់បឹងកុក

បានផុស

នៅ

អាជ្ញាធរ​ខេត្តកំពង់ចាម​ចុះពិនិត្យ​បច្ចេកទេស​ផ្លូវបេតុង​មួយខ្សែក្នុងភូមិឡឥដ្ឋ​ សង្កាត់បឹងកុក​ ដែល​ជា​សមិទ្ធផល​ថ្មី​ជូន​ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ស្រី​ សុភ័ក្រ្ត​ អភិបាល​រងខេត្ត​កំពង់ចាម​ បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស​សហការ​ជាមួយអាជ្ញាធរ​ក្រុងកំពង់ចាម​ រួមនឹងក្រុមហ៊ុន​ ចុះពិនិត្យ​ស្តង់ដារ​បច្ចេកទេស​គុណភាពស្ថាបនាផ្លូវបេតុងនេះ ដែលជា​សមិទ្ធផលថ្មីសម្រាប់អ្នកភូមិនៅ​ក្នុង​សង្កាត់បឹងកុកនេះ ក្នុងឆ្នាំ២០២៥​ ដេីម្បី​សម្រួល​ការ​ធ្វេីដំណេីរនិងលេីកកម្រិត​ជីវភាព​របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​មួយនេះ​កាន់​តែ​ល្អប្រសេីរ។

ទន្ទឹមនឹងនេះដែរ​ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងភូមិឡឥដ្ឋ​ នៃសង្កាត់បឹងកុកនេះ​ បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ក្រោយ​ក្នុងភូមិគាត់​បាន​ប្រែក្លាយ​ពី​ផ្លូវ​ដីទៅផ្លូវបេតុងខ្វាត់ខ្វែង​ហេីយក្រុមហ៊ុនសាងសង់បានធ្វេីតាមបច្ចេកទេសស្តង់ដារត្រឹមត្រូវ​ដេីម្បីធ្វេីយ៉ាងណាឲ្យផ្លូវបេតុងមួយខ្សែនេះមានភាពរឹងមាំ​អាច​ឱ្យ​ប្រជាពលរដ្ឋប្រេីប្រាស់បានយូរអង្វែង។

បេី​តាម​ការ​បញ្ជាក់​ពីមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខេត្តកំពង់ចាម​ បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា​ ផ្លូវ​បេតុង​ដែល​កំពុង​ស្ថាបនា​នេះ​ បច្ចុប្បន្ន​បានសម្រេចជាង៥០%​ហេីយ​ ដែល​ជា​គម្រោង​មូលនិធិ​សង្កាត់បឹងកុកឆ្នាំ២០២៥ ​ដោយមានប្រវែង២៦៦៨ម៉ែត្រ​និងទទឹង៤ម៉ែត្រ​។

ហេីយបេីតាមការចុះវាយតម្លៃរបស់អាជ្ញាធររួមនឹងមន្ត្រីបច្ចេកទេសបញ្ជាក់ថា​ ផ្លូវបេតុងមួយខ្សែនេះ​ ក្រុមហ៊ុន​ពិតជាធ្វេីតាមបទដ្ឋានបច្ចេកទេសស្តង់ដារត្រឹមត្រូវពិតប្រាកដមែន​៕

អត្ថបទ​និង​រូបភាព ​៖ ​ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម