ព័ត៌មានអន្ដរជាតិ
អគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរ និងឃ្លាំងផ្ទុកសារធាតុគីមីនៅបង់ក្លាដែសសម្លាប់មនុស្ស១៦នាក់
អគ្គិភ័យដ៏ធំមួយបានឆាបឆេះរោងចក្រកាត់ដេរ និងឃ្លាំងផ្ទុកសារធាតុគីមីនៅទីក្រុង Dhaka ប្រទេសបង់ក្លាដែស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ និងជាច្រើននាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua កាលពីថ្ងៃទី១៤ខែតុលា។

អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ១១ និង៤០នាទីព្រឹក នៅជាន់ទី៣ នៃរោងចក្រកាត់ដេរ ៧ជាន់ មុននឹងរាលដាលដល់ឃ្លាំងផ្ទុកសារធាតុគីមី ដែលនៅជាប់គ្នានិងមានមានផ្ទុកនូវសារធាតុគ្រោះថ្នាក់ ដូចជាម្សៅទឹកថ្នាំ អ៊ីដ្រូសែន ពែរអុកស៊ីត និងប្លាស្ទិក។ អគារចំនួនពីរបានរងការឆាបឆេះ និងមានទីតាំងនៅជិតសាកលវិទ្យាល័យពាណិជ្ជកម្ម និងបច្ចេកវិទ្យាបង់ក្លាដែស។

ជាការឆ្លើយតបយ៉ាងហោចណាស់ អង្គភាពពន្លត់អគ្គិភ័យចំនួន ១២ ត្រូវបានដាក់ពង្រាយ ដើម្បីគ្រប់គ្រងអណ្តាតភ្លើង។អាជ្ញាធរបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។ ចំពោះមូលហេតុនៃការឆាបឆេះនៅមិនទាន់កំណត់បាននៅឡើយទេ ដោយអាជ្ញាធរកំពុងដំណើរការស៉ើបអង្គេត៕



អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


