ព័ត៌មានជាតិ
ក្រសួង ប្រកាសឱ្យកម្មកររោងចក្រដែលឆេះឃ្លាំងស្តុកវត្ថុធាតុដើម និងផលិតផលសម្រេច រក្សាជំហរនឹងន និងបំពេញការងារធម្មតា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឲ្យកម្មករនិយោជិតធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ដាលី ហ្គាម៉ិន អ៊ីនធើណេសិនណល (ខេមបូឌា) លីមីធីតដែលស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលទទួលរងនូវការឆេះ ឃ្លាំង ស្តុក សម្ភារៈ វត្ថុធាតុដើម និងផលិតផលសម្រេច ទាំងស្រុងរក្សាជំហរនឹងននិងខិតខំបំពេញការងារដូចសព្វមួយដង។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីឧបទ្ទវហេតុអគ្គិភ័យ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ដាលី ហ្គាម៉ិន អ៊ុនធើណេសិនណល (ខេមបូឌា) លីមីធីតចុះថ្ងៃទី២២ឧសភានេះបានឱ្យដឹងថានៅវេលាម៉ោង ១២:០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆាបឆេះអគារ១ នៃរោងចក្រកាត់ដេរសម្លៀកបំពាក់ ដាលី ហ្គាម៉ិន អ៊ីនធើណេសិនណល (ខេមបូឌា) លីមីធីតតែពុំបណ្តាលឱ្យកម្មករ និយោជិតណាម្នាក់រងគ្រោះថ្នាក់ឡើយ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង បានចុះទៅដល់កន្លែងកើតហេតុ និងសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងជំនាញពន្លត់អគ្គិភ័យ ដោយបានពន្លត់ និងគ្រប់គ្រងអគ្គិភ័យបានទាំងស្រុងនៅ ត្រឹមវេលាម៉ោង ២និង៣០នាទី និងមិនបណ្តាលឱ្យរាលដាលទៅកាន់ទីតាំងរោងចក្រផ្សេងទៀតនៅក្បែរនោះឡើយ។

ក្រសួងការងារបានបន្តថានៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង បានបន្តចុះពិនិត្យ ស្ថានភាពខូចខាតរបស់រោងចក្រ និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ថៅកែ និងរដ្ឋបាលរោងចក្រ ដើម្បីការពារ អត្ថប្រយោជន៍ផ្សេងៗរបស់បងប្អូនកម្មករនិយោជិត។ ជាមួយគ្នានេះ ក្រសួងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលខេត្ត ដែលបានសហការក្នុងការពន្លត់អគ្គិភ័យនេះបានទាន់ពេលវេលា។

ក្រសួងការងារបានបន្តទៀតថាទោះបីមានអគ្គិភ័យបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរក៏ដោយ រោងចក្រនៅតែបន្តបើកអាជីវកម្មដំណើរការជា ធម្មតា បងប្អូនកម្មករនិយោជិតរោងចក្រនៅតែមានការងារធ្វើ ហើយរោងចក្រនឹងរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ ផ្សេងៗរបស់បងប្អូនកម្មករនិយោជិតដដែល។ ទន្ទឹមគ្នានេះ ការបើកប្រាក់ឈ្នួលលើកទី១ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នឹងបើកជាធម្មតា សូមបងប្អូនកម្មករនិយោជិតរក្សាជំហរនឹងន និងខិតខំបំពេញការងារដូចសព្វ មួយដង។

ចំណែកនាយករោងចក្រ ដាលី ហ្គាម៉ិនអិនធើណេសិនណល បានចេញសេចក្តីប្រកាសជូនដំណឹងមួយចុះថ្ងៃទី២២ឧសភានេះថាអគារដែលអគ្គិភ័យឆាបឆេះទាំងស្រុងកាលពីយប់ថ្ងៃរំលងអាធ្រាត្រយប់មិញគឺជាឃ្លាំង ស្តុក សម្ភារៈ វត្ថុធាតុដើម និងផលិតផលសម្រេច៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


