ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ប្រកាសប្តេជ្ញាពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសចិន
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាពង្រឹងទំនាក់ទំនងជាមួយប្រទេសចិនបន្ថែមទៀត ដោយសម្តែងការដឹងគុណចំពោះប្រធានាធិបតីចិន ស៊ី ជីនពីង សម្រាប់សារលិខិតរបស់គាត់ ក្នុងពិធីរំលឹកខួបលើកទី៨០នៃការបង្កើតគណបក្សពលករកូរ៉េ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ដែលបានរាយការណ៍នាថ្ងៃសុក្រទី១៧ខែតុលាឆ្នាំ២០២៥។

នៅក្នុងសំបុត្រដែលបានផ្ញើកាលពីថ្ងៃព្រហស្បតិ៍ លោក គីម បានថ្លែងអំណរគុណចំពោះលោក ស៊ី សម្រាប់ការថ្លែងអបអរសាទររបស់គាត់ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងព្យុងយ៉ាង ក្នុងការជំរុញទំនាក់ទំនងមិត្តភាព«ប្រពៃណី និងកិច្ចសហប្រតិបត្តិការ» រវាងប្រជាជាតិទាំងពីរ។
លោក គីម បានលើកឡើងថា «វាគឺជាជំហរដ៏រឹងមាំរបស់គណបក្ស និងរដ្ឋាភិបាលរបស់យើង ដែលយើងនឹងបន្តទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងចិន និងអភិវឌ្ឍបន្ថែមទៀត»។
លោកបានបន្ថែមថា ភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និង«ការពារស្ថិរភាពនៃតំបន់ និងពិភពលោក»។
ខណៈពេលដែលលោក គីម មិនបាននិយាយសំដៅដោយផ្ទាល់ទៅកាន់ឧបទ្វីបកូរ៉េ ឬតៃវ៉ាន់ អ្នកវិភាគបានលើកឡើងថា ការកត់សម្គាល់របស់គាត់ជាសញ្ញាបន្តគាំទ្រចំពោះមុខតំណែងក្នុងតំបន់របស់ទីក្រុងប៉េកាំង និងឆន្ទៈក្នុងការសម្របសម្រួលជាមួយប្រទេសចិនលើបញ្ហាផលប្រយោជន៍រួម។
សារនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងព្យុងយ៉ាងកាលពីសប្តាហ៍មុនរវាងនាយករដ្ឋមន្ត្រីកូរ៉េខាងជើង Pak Thae-song និងនាយករដ្ឋមន្ត្រីចិន Li Qiang ក្នុងអំឡុងពេលដែលលោក Pak បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការ«ការពារយ៉ាងរឹងមាំនូវផលប្រយោជន៍ស្នូលរបស់ខ្លួន រួមទាំងបញ្ហាតៃវ៉ាន់ផងដែរ»។
មួយវិញទៀត ការផ្សព្វផ្សាយអំពីការបង្កើនចំណងមិត្តភាពនេះរបស់លោក គីម ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងកាលពីខែមុន ជាកន្លែងដែលលោកបានចូលរួមពិធីព្យុហយាត្រាយោធារបស់ប្រទេសចិន និងបានជួបពិភាក្សាលើកដំបូងជាមួយលោក ស៊ី ក្នុងរយៈពេលជាង៦ឆ្នាំ ដែលជាសញ្ញាបង្ហាញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានបន្តឡើងវិញ បន្ទាប់ពីភាពស្ងប់ស្ងាត់ ចំពេលទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ក្រុងព្យុងយ៉ាងជាមួយទីក្រុងមូស្គូ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


