Connect with us

ជីវិតកម្សាន្ដ

ភាពយន្តសម្ដែងដោយ Shu Qi រងកំណត់ត្រាដ៏អាម៉ាស់មួយ

បានផុស

នៅ

QQ បានរាយការណ៍ថា ភាពយន្តក្រោមចំណងជើង «Good Autumn, Mommy» សម្តែងដោយ Shu Qi និង Bai Ke ដែលបានចាក់បញ្ចាំងនៅថ្ងៃទី ១៧ ខែតុលា ត្រូវក្រុមការងារភាពយន្តប្រកាសដកខ្លួនជាបន្ទាន់ ដែលធ្វើឲ្យវាក្លាយជារឿងមួយ ដែលមានរយៈពេលចេញផ្សាយខ្លីបំផុតក្នុងប្រវត្តិសាស្ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពី QQ បានបន្ថែមទៀតថា យោងតាមស្ថិតិពីគេហទំព័រលក់សំបុត្រ Maoyan មុនពេលចេញផ្សាយភាពយន្ត «Good Autumn, Mommy» លក់បានត្រឹមតែ ១៥៨,០០០យន់ (ជាង ២២,០០០ ដុល្លារ) ប៉ុណ្ណោះ។ អត្រា​បញ្ចាំង​ថ្ងៃ​ដំបូង​មាន​ត្រឹម​តែ ១២% មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​គម្រោង​ផ្សេង​បាន​ទេ។ ទន្ទឹមនឹងនេះ ការលក់សំបុត្រមិនគ្រប់គ្រាន់ដើម្បីបង់ថ្លៃកក់សំបុត្ររបស់ម្ចាស់រោងកុននោះទេ។ ដូច្នេះ​ហើយ​ទើប​ក្រុម​ការងារ​ភាពយន្ត​ត្រូវ​ប្រកាស​ផ្អាក​មិន​កំណត់​ភ្លាមៗ។

មុននោះ ក្រុមការងារភាពយន្តរបស់ Finding Her ក៏មានការជួបសំណេះសំណាលជាមួយទស្សនិកជន Shu Qi, Bai Ke ក៏បានចូលរួមផងដែរ ក្នុងនោះក៏មានភ្ញៀវកិត្តិយសដូចជាអ្នកដឹកនាំរឿង Jia Zhang Ke និងតារាសិល្បៈ Li Xue Qin ផងដែរ។ យោងតាម ​​QQ ការសម្តែងប្រាក់ចំណូលមិនល្អនៃគម្រោង Finding Her នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ខ្សែភាពយន្ត «Girls» របស់ Shu Qi ដែលគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី ១ ខែវិច្ឆិកា។

«Girls» គឺជាស្នាដៃដំបូងដែល Shu Qi ដើរតួជាអ្នកដឹកនាំរឿង។ នាងថែមទាំងបានឈ្នះពានរង្វាន់អ្នកដឹកនាំល្អបំផុតនៅឯមហោស្រពភាពយន្តអន្តរជាតិប៊ូសាន (BIFF) លើកទី ៣០ ប្រទេសកូរ៉េនាពេលថ្មីៗនេះ។ ទោះជាយ៉ាងនេះក្តី ភាពយន្តសិល្បៈពិបាកទាក់ទាញទស្សនិកជន ហើយច្រើនតែរកចំណូលបានតិចតួច។

ផ្ទុយទៅវិញ នៅក្នុងវិស័យទូរទស្សន៍ Shu Qi បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងខ្សែភាពយន្ត «The Resurrected»ដែលត្រូវបានចាក់ផ្សាយនៅលើ Netflix ។ ក្នុង​នោះ រូបនាងដើរតួ​ជា​ម្ដាយ​ដែល​កូន​ត្រូវ​បាន​ចាប់​ពង្រត់​ទៅ​ប្រទេស​ថៃ ដើម្បី​ចូល​រួម​ក្នុង​សង្វៀន​បន្លំ។ Shu Qi និង Li Xinjie បានប្រើវេទមន្តខ្មៅដើម្បីប្រោសអ្នកដែលបានចាប់ពង្រត់កូនរបស់ពួកគេដើម្បីសងសឹក ដែលនាំឲ្យមានព្រឹត្តិការណ៍មិននឹកស្មានដល់ជាបន្តបន្ទាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ប៉ូលិសស៊ើបអង្កេត ហៃសូវៀតណាមម្នាក់ទៀត សង្ស័យលក់ផលិតផលក្លែងក្លាយ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម