ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃអះអាងពីភាពស្អាតស្អំរបស់លោក ស សុខា ដែលមិនជាប់ពាក់ព័ន្ធនឹងអាជីវកម្មកាស៊ីណូឡើយ
ក្រសួងមហាផ្ទៃ តាមសេចក្ដីបំភ្លឺ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានអះអាងពីភាពស្អាតស្អំរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា ដែលមិនជាប់ពាក់ព័ន្ធឡើយនឹងអាជីវកម្មកាស៊ីណូ ជីន ប៉ី ក្នុងក្រុងព្រះសីហនុ។ ផ្ទុយទៅវិញសម្រាប់ក្រសួងមហាផ្ទៃ គឺលោក ស សុខា បាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យាតែម្ដង។

ការបំភ្លឺរបស់ក្រសួងមហាផ្ទៃ គឺជាការប្រតិកម្មតបនឹងការផ្សព្វផ្សាយព័ត៌មានដោយផ្អែកលើរបាយការណ៍មួយចំនួន ដែលបានលើកឡើងថា លោក ស សុខា ដែលមានឋានៈជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះ គឺមានភាគហ៊ុនជាមួយនឹងក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី ដែលមានមូលដ្ឋាននៅទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប៉ុន្តែការផ្សាយនេះ ត្រូវបានក្រសួងមហាផ្ទៃច្រានចោល ហើយចាត់ទុកជាព័ត៌មានមិនពិត ក្នុងចេតនាចោទប្រកាន់មកលើលោក ស សុខា ដែលបង្គប់ដោយចរិតនយោបាយ។ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោក ស សុខា ពុំមានការពាក់ព័ន្ធ និងពុំមានភាគហ៊ុនណាមួយជាមួយនឹងអាជីវកម្មកាស៊ីណូ ជីន ប៉ី ដូចការលើកឡើងក្នុងរបាយការណ៍ និងការចោទប្រកាន់នោះឡើយ។

ក្រសួងមហាផ្ទៃ ថា ទង្វើនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសស្ថាប័នជាតិ និងសេចក្តីថ្លៃថ្នូររបស់លោក ស សុខា ដែលបានកិច្ចខិតខំប្រឹងប្រែងដឹកនាំ និងសម្រេចបានលទ្ធផលការងារនាពេលកន្លងមក ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
តាមសេចក្ដីបំភ្លឺខាងលើ ក្រសួងមហាផ្ទៃ បានគូសរំលេចថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាប្រមុខ លោក ស សុខា បាននិងកំពុងខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងមិនខ្លាចនឿយហត់ក្នុងការដឹកនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សំដៅទប់ស្កាត់ និងលុបបំបាត់បទល្មើសគ្រប់ប្រភេទ ជាអាទិ៍បទល្មើសបច្ចេកវិទ្យា អំពើជួញដូរមនុស្សគ្រប់ទម្រង់ បទល្មើសជួញដូរគ្រឿងញៀន ទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។

រយៈពេល៩ខែ ឆ្នាំ២០២៥ ក្រោមការដឹកនាំបញ្ជាពីលោក ស សុខា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន៤៨លើក ដោយឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន១៦៨នាក់ និងបណ្តេញចេញពីកម្ពុជា២ ៧២២នាក់។បទល្មើសជួញដូរមនុស្សមាន១៤៧ករណី ឃាត់ខ្លួន២០៥នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងរំដោះជនរងគ្រោះបាន៤៨៣នាក់ ខណៈបទល្មើសគ្រឿងញៀន គឺបានបង្ក្រាប៦ ៩១៤ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធ១៧ ៤០៦នាក់ រឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានប្រមាណជាង ៧តោន ព្រមទាំងសារធាតុគីមីផ្សំប្រមាណ៤៨តោន៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


