Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីស្រីទីមួយរបស់ជប៉ុន នឹងបង្ហាញវត្តមានផ្នែកការទូតលើកដំបូង ក្នុងកិច្ចប្រជុំអាស៊ាន

បានផុស

នៅ

ទើបចូលកាន់តំណែងថ្មី នាយករដ្ឋមន្ត្រីស្រីទីមួយក្នុងប្រវត្តិសាស្រ្តជប៉ុន Sanae Takaichi កំពុងត្រៀមខ្លួនបង្ហាញវត្តមានផ្នែកការទូតលើកដំបូង ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី នាចុងខែនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស្រី Sanae Takaichi (រូបថត៖ Reuters)

តាមការផ្សាយរបស់ Bernama កាលពីថ្ងៃអង្គារទី២១ខែតុលាឆ្នាំ២០២៥, លោកស្រីនឹងមានជំនួបទ្វេភាគីជាមួយសមភាគីម៉ាឡេស៊ីនិងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ លោក Anwar Ibrahim។

ក្រោយមក លោកស្រីក៏នឹងជួបជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ផងដែរ ហើយនឹងចូលរួមក្នុងកិច្ចប្រជុំជប៉ុន-អាស៊ាន ក៏ដូចជាកិច្ចប្រជុំកំពូលសហគមន៍អាស៊ីការបំភាយឧស្ម័នសូន្យ (Asia Zero Emission Community) ដែលជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការគ្មានការបញ្ចេញកាបូន ត្រូវបានបង្កើតឡើងដោយប្រទេសជប៉ុនផងដែរ។

យ៉ាងណា លោកស្រី Takaichi ទំនងជាវិលត្រឡប់ទៅប្រទេសវិញ នៅពាក់កណ្តាលនៃព្រឹត្តិការណ៍អាស៊ាន ដើម្បីជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលនឹងទៅដល់ប្រទេសជប៉ុននៅថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចនៅអាស៊ី។

លោកស្រី Sanae Takaichi (រូបថត៖ Reuters)

ក្រោយមក នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលនៃវេទិកា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលចាប់ផ្តើមនៅថ្ងៃទី៣១ខែតុលា ក្នុងប្រទេសកូរ៉េខាងត្បូង។

សូមជម្រាបជាថ្មី ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) លោកស្រី Sanae Takaichi ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុននៅថ្ងៃអង្គារ​ទី​២១​ខែ​តុលា​ ដែលជាប្រវត្តិសាស្ត្រនៅក្នុងទិដ្ឋភាពនយោបាយដែលគ្រប់គ្រងដោយបុរសរបស់ប្រទេសអាស៊ី​មួយ​នេះ។

លោកស្រីទទួលបានសំឡេងគាំទ្រ២៣៧​ នៅក្នុងសភាជាន់ទាប ដោយបានយកឈ្នះលើមេដឹកនាំគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ លោក Yoshihiko Noda ដែលបានទទួល១៤៩​សំឡេង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Sanae Takaichi ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ដំបូង​គេ​របស់​ជប៉ុន ​បន្ទាប់​ពី​ការ​ឈ្នះ​ឆ្នោត​ភ្លូកទឹក​ភ្លូកដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម