សន្តិសុខសង្គម
បុរសជនជាតិភាគតិចក្រោលម្នាក់ ឆក់ស្លាប់ដោយសារឧបករណ៍ឆក់ត្រី ពេលចេញទៅនេសាទត្រី
បុរសជនជាតិភាគតិចក្រោលម្នាក់ ត្រូវបានឧបករណ៍ឆក់ត្រីឆក់ស្លាប់ ខណៈជនរងគ្រោះបានយកឧបករណ៍ឆក់ត្រី ចេញទៅនេសាទត្រី ដើម្បីយកមកធ្វើម្ហូបបរិភោគនិងប្រឡាក់ទុកហូបពេលស្រូចកាត់ស្រូវ។
ប្រភពពីប្រជាពលរដ្ឋ រស់នៅរវៀង ឃុំស្រែជិៈ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈាល ហុក ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិភាគតិចក្រោល មុខរបរកសិករ មានប្រពន្ធនិងកូនចំនួន ៣ នាក់ ប្រុស ២នាក់ ស្រីម្នាក់ រស់នៅភូមិរវៀង ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ប្រភពដដែលបានបន្តថា មុនពេលកើត នាវេលាម៉ោង ១ រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ជនរងគ្រោះបានឡើងពីច្រូតស្រូវ ក៏យកឧបករណ៍ឆក់ចេញទៅរកត្រី ដើម្បីយកមកធ្វើម្ហូប និងប្រឡាក់ទុកហូបពេលរវល់សម្រុកច្រូតស្រូវ ប៉ុន្តែទៅបាត់អស់ជាច្រើនម៉ោងមិនឃើញត្រឡប់មកវិញ។
ដោយមានសភាពខុសពីសព្វមួយដង ប្រពន្ធកូននិងក្រុមគ្រួសារសាច់ញាតិ ក៏បានបបួលគ្នាចេញតាមរករហូតដល់ម៉ោងប្រមាណជា ១០:៣០ នាទីយប់ថ្ងៃដដែល ទើបប្រទះឃើញកាដុងកាននៅលើទឹក។ ឃើញបែបនោះក៏ចុះរាវប៉ះសាកសពជនរងគ្រោះដែលលិចទៅក្នុងទឹក ហើយក៏ស្រង់សាកសពយកមកគេហដ្ឋានដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណី៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


