ព័ត៌មានជាតិ
៩ ខែឆ្នាំនេះ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ៤៥ ម៉ឺននាក់
រយៈពេល ៩ ខែ នៃឆ្នាំ២០២៥ ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួនជាង ៤៥ ម៉ឺននាក់ (៤៥៥,៨៣៦ នាក់) ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានចំនួន ១៩០,២០៨នាក់ កើនឡើង ចំនួន ២៦៥,៦២៨នាក់ ស្មើនឹង ១៣៩%។

លោក ចាន់ សុគន្ធី ប្រធានទេសចរខេត្តក្រចេះ បានឱ្យដឹងថា នារដូវវស្សា ឬហៅថា រដូវកាលបៃតង មន្ទីរទេសចរខេត្ត បានរៀបចំកម្មវិធីដំណើរកំសាន្ត ១យប់ ២ថ្ងៃ ក្នុងគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ថ្មីៗក្នុងខេត្ត និងជាការចូលរួមបំផុសចលនាទេសចរណ៍ក្នុងស្រុក និងចូលរួមកិច្ចការពារធនធានធម្មជាតិទន្លេមេគង្គ។
តំបន់ទេសចរសំខាន់ៗទាំងនោះ រួមមាន វត្តវិហារបុរាណរកាកណ្ដាល និងផ្ទះសសរ១០០ នៅក្នុងក្រចេះ សហគមន៍ទេសចរធម្មជាតិកោះទ្រង់ ការធ្វើដំណើរកំសាន្តជុំវិញកោះ ដោយជិះកង់ ម៉ូតូ រទេះសេះ រទេះគោ និងរ៉ឺម៉កកង់បី មើលទេសភាពលើកោះ សួនបន្លែ និងដើមរការដ៏ធំ ដែលមានអាយុកាលរាប់រយឆ្នាំ ស្វែងយល់ពីជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋនៅលើកោះទ្រង់ អគាររចនាបថបារាំង។

តំបន់ដ៏មានសក្តានុពលបំផុតនោះ គឺការទស្សនាសត្វផ្សោតទន្លេមេគង្គ នៅអន្លង់ផ្សោតកាំពី ទាំងរដូវប្រាំង និងវស្សា នៅស្រុកចិត្របុរី និងព្រះវិហារធំវត្តសសរ១០០ នៅស្រុកសំបូរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រ វិមានរណសិរ្ស ២ធ្នូ នៅស្រុកស្នួល។

លោកប្រធានមន្ទីរទេសចរខេត្ត បានឱ្យដឹងថាបន្ថែមទៀតថា ដោយឈរលើយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ និងទិសដៅការងារអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ មន្ទីរមានគោលដៅសំខាន់ៗជាច្រើន ជាពិសេសការចុះពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៥-២០២៦៕
អត្ថបទ៖ ប្រុញ វិធិន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៣ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១៣ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


