សេដ្ឋកិច្ច
កម្ពុជារកចំណូលបាន ១០៨ លានដុល្លារ ពីការនាំចេញស្វាយ
កម្ពុជារកចំណូលបាន ១០៨ លានដុល្លារ ពីការនាំចេញផ្លែស្វាយស្រស់ ប្រមាណជាង ២០ ម៉ឺនតោន នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កើនឡើង ២,៦៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ការនាំចេញផ្លែស្វាយស្រស់បានថយចុះ ដោយសាររោងចក្រដំណាប់ស្វាយក្នុងស្រុកបានប្រមូលទិញផ្លែស្វាយស្រស់មកកែច្នៃជាដំណាប់ស្វាយដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។
គិតត្រឹមរយៈពេល ៩ ខែ ឆ្នាំ ២០២៥ ការនាំចេញដំណាប់ស្វាយមានការកើនឡើងចំនួន ២៧,៥៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤។
កសិករបានលើកឡើងថា តម្លៃស្វាយកែវរមៀតបានធ្លាក់ចុះយ៉ាងគំហុកដល់ ១៥០ រៀល ក្នុងមួយគីឡូក្រាម ហើយសឹងតែគ្មានឈ្មួញទិញកាលពីរដូវប្រមូលផលនៅចុងខែមេសាឆ្នាំ ២០២៥នេះ។

អ្នកស្រី ឈឺន សាវ័ន រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងបានប្រាប់ថា ស្វាយរបស់អ្នកស្រីចោលពេញចម្ការ ដោយមិនបានប្រមូលផលសោះឡើយ ដោយសារតែគ្មានទីផ្សារ ហើយក៏គ្មានឈ្មួញណាម្នាក់ចុះទិញទាល់តែសោះ ហើយបើមានអ្នកទិញគឺសំរិតសំរាងយក ស្វាយល្អហើយបានតម្លៃ ១៥០ រៀល ក្នុងមួយគីឡូក្រាម។
លោក ច័ន្ទ សុផល នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលសិក្សាគោលនយោបាយមានប្រសាសន៍ថា ផលិតកម្មស្វាយនៅកម្ពុជា មានលើសតម្រូវការប្រមាណ ១០ ដង ក្នុងមួយឆ្នាំ ខណៈអ្នកសល់ដីធំៗជាច្រើន តែងតែដាំស្វាយកែវរមៀត។
លោក ច័ន្ទ សុផល លើកឡើងថា៖ «ស្វាយនៅកម្ពុជាលើសតម្រូវការអន្តរជាតិ ១០ ដង ដូចតម្រូវការគេប្រមាណ ៣០ ម៉ឺនតោន ក្នុងមួយឆ្នាំ យើងមានសឹងតែ ៣ លានតោន មកពីដីធំៗមួយចំនួនដែលគេមាន គេមិនដឹងធ្វើអី ចេះតែដាំស្វាយទៅ ស្វាយកែវរមៀតហ្នឹងចេះតែដាំ ចាប់ដើមរដូវវស្សាដាំមិនបាច់ស្រោចទឹកទេ»៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


