ព័ត៌មានជាតិ
រយៈពេល៤ខែ កម្ពុជានាំចេញផ្លែស្វាយស្រស់ជាង១៤ម៉ឺន តោនទៅកាន់ទីផ្សារក្រៅប្រទេស
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល៤ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជាង១៤ម៉ឺនតោនទៅកាន់ទីផ្សារក្រៅប្រទេស មានការកើនឡើងចំនួន២៣៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំណែកដំណាប់ស្វាយកម្ពុជាបាននាំចេញចំនួន ៨ ៤១៤ តោន កើនឡើងចំនួន១៣២% និងទឹកសឺរ៉ូស្វាយ ២ ១៨១តោន កើនឡើងចំនួន៥១%។

ប្រទេសចិនគឺជាទីផ្សារនាំចេញផ្លែស្វាយស្រស់ធំជាងគេរបស់កម្ពុជា ហើយផ្លែស្វាយស្រស់គឺជាផ្លែឈើស្រស់ទីពីរ បន្ទាប់ពីផ្លែចេកស្រស់ដែលអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់។
ក្នុងពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់៨០តោនដំបូងទៅកាន់ទីផ្សារប្រទេសចិន នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២១នេះកម្ពុជាគ្រោងនឹងនាំចេញផ្លែស្វាយស្រស់ប្រមាណ១០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនដោយអាចផ្តល់នូវប្រាក់ចំណូលប្រមាណជា១០០លានដុល្លារអាមេរិក។ នៅឆ្នាំ២០២២ខាងមុខ ការនាំចេញទៅកាន់ប្រទេសចិននឹងមានការកើនឡើងជាងនេះដោយសារនៅឆ្នាំនេះវាជិតផុតដល់រដូវប្រមូលផលហើយ។

ឯកឧត្តម វេង សាខុន បានបន្តថា គិតមកទល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនចំនួន ៥៥ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម និងកំពុងបន្តទទួលនូវពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយជាបន្តបន្ទាប់ថែមទៀតផងដែរ។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ផងដែរថា ផ្ទៃដីផលិតកម្មដំណាំស្វាយនៅកម្ពុជាមានការកើនឡើងជាលំដាប់ ដែលបង្ហាញពីសក្តានុពលមួយតម្រូវឱ្យមានកិច្ចអន្តរាគមន៍គ្រប់ជ្រុងជ្រោយនៅក្នុងខ្សែច្រវាក់តម្លៃនៃដំណាំនេះ រួមទាំងជំរុញការកែច្នៃក្នុងស្រុក និងរកទីផ្សារដើម្បីនាំចេញផងដែរ។

បើយោងតាមស្ថិតិឆ្នាំ២០២០ បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយនៅកម្ពុជាមានចំនួនជាង១៣ម៉ឺនហិកតា ផ្ទៃដីអាចប្រមូលផលមានចំនួនជាង៩ម៉ឺនហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥តោនក្នុងមួយហិកតា ដែលកម្ពុជាអាចមានបរិមាណស្វាយស្រស់ប្រមាណ១,៣លានតោនក្នុងមួយរដូវជាមធ្យម។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


