Connect with us

សន្តិសុខសង្គម

ស្ត្រីជនជាតិថៃម្នាក់ធ្លាក់ពីអគារជាន់ទី៣ក្នុងក្រុងប៉ោយប៉ែតស្លាប់មិនទាន់ដឹងមូលហេតុ

បានផុស

នៅ

ស្ត្រីជនជាតិថៃម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីធ្លាក់ពីលើអគារអ៊ែតវូត ជាន់ទី៣ ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចអគារ អ៊ែតវូត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានលឺសំឡេងអ្វីម៉្យាងធ្លាក់ លាន់សម្លេងដូចប៉ាវខ្សាច់ ទើបនាំគ្នាទៅមើលស្រាប់តែប្រទះឃើញស្ត្រីម្នាក់ធ្លាក់មកពីលើអគារជាន់ទី៣ ដែលមានស្លាកយីហោ អ៊ែតវូត ខណៈស្ត្រីរងគ្រោះស្លៀកពាក់អាវ Hoodie ពណ៌បៃតង និងខោខាប៊ូយ។

អ្នកឃើញហេតុការណ៍បានបន្តថា គេសង្ស័យស្ត្រីរូបនោះធ្វើអត្តឃាតលោតដោយខ្លួនឯង ព្រោះមុនកើតហេតុ គេបានឃើញស្ត្រីខាងលើ ដើរទៅដើរមកក្បែរអគារកើតហេតុតាំងពីពេលយប់មកម្លេះ ដោយសភាពពេលនោះ ហាក់បីដូចជាគ្មានវិញ្ញាណក្នុងខ្លួននោះទេ។

ក្រោយកើតហេតុ គេឃើញមានរថយន្ត Pick up ១គ្រឿងជាប្រភេទរថយន្តសម្រាប់សង្គ្រោះបន្ទាន់ បានមកទទួលយកស្ត្រីរងគ្រោះដែលបានធ្លាក់ពីលើអគារនោះទៅសង្គ្រោះបន្ទាន់ តែជាអកុសលស្ត្រីរូបនោះបានបាត់បង់ជីវិត មុនបញ្ជូនទៅដល់មន្ទីរពេទ្យបាត់ទៅហើយ។

បច្ចុប្បន្ន សពស្ត្រីរងគ្រោះត្រូវបានមន្ត្រីជំនាញធ្វើកោសល្យវិច័យ រកមូលហេតុនៃការស្លាប់ និងស្វែងរកក្រុមគ្រួសារដើម្បីប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម