សេដ្ឋកិច្ច
កម្ពុជាបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យយានយន្តកម្ពុជា
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌីបានលើកឡើងថា ការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីកម្ពុជា នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការអភិវឌ្ឍវិស័យយានយន្តរបស់កម្ពុជា និងស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០។

ថ្លែងនៅក្នុងថ្ងៃសម្ពោធដាក់ឱ្យដំណើរការនៃវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី (NEVITI) កាលពីថ្ងៃទី២៧ ខែតុលា លោក ហែម វណ្ណឌី បានលើកឡើងថា ការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីកម្ពុជា នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការអភិវឌ្ឍវិស័យយានយន្តរបស់កម្ពុជា និងស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០។
ជាក់ស្តែង វិទ្យាស្ថាននេះនឹងចូលរួមបណ្តុះបណ្តាលកម្លាំងពលកម្មកម្ពុជាសម្រាប់ការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យយានយន្តអគ្គិសនី ដែលជាឧស្សាហកម្មថាមពលថ្មីរបស់កម្ពុជា។
វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកន្លងមក ដែលក្រុមហ៊ុន GTV Motor បានសម្របសម្រួលបញ្ជូនមន្ត្រីជំនាញបច្ចេកទេស គ្រូបង្គោល និងបុគ្គលិកក្រុមហ៊ុន ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាយានយន្តអគ្គិសនី នៅទីក្រុងឆុងឈីង ប្រទេសចិន។
គម្រោងនេះក៏រួមចំណែកដល់ការអនុវត្តក្របខ័ណ្ឌជាតិសំខាន់ៗ រួមទាំងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ផែនទីបង្ហាញផ្លូវវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា និងយុទ្ធសាស្ត្រអព្យាក្រឹតកាបូន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត។

លោក ហែម វណ្ណឌី បានបន្ថែមថា គម្រោងនេះក៏នឹងរួមចំណែកដល់ការកសាង “សហគមន៍កម្ពុជា-ចិនមានអនាគតរួមគ្នា” និងជាគំរូសម្រាប់កិច្ចទំនាក់ទំនងអន្តរជាតិថ្មីមួយ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដោយបំពេញបន្ថែមកម្មវិធីកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ ព្រមទាំងគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យា និងនិរន្តរភាព។
ឧស្សាហកម្មយានយន្តនៅកម្ពុជាកំពុងវិវត្តរីកចម្រើន ដោយបច្ចុប្បន្នមានរោងចក្រដំឡើងរថយន្តចំនួន៨ រួមមាន Ford, Hyundai, Toyota, KIA, BYD, Isuzu, SsangYong និង GTV Motor, រោងចក្រដំឡើងម៉ូតូទូទៅ ដូចជាម៉ូតូហុងដា និង Suzuki រួមទាំងរោងចក្រដំឡើងម៉ូតូអគ្គិសនី និងរ៉ឺម៉កអគ្គិសនីមួយចំនួនទៀត។
ប្រព័ន្ធអេកូឡូស៊ីនេះត្រូវបានគាំទ្របន្ថែមដោយឧស្សាហកម្មផលិតគ្រឿងបង្គុំ ដែលរួមមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដែលកំពុងផលិតផ្គត់ផ្គង់សម្រាប់ទាំងទីផ្សារក្នុងស្រុក និងពិភពលោក។
លោករដ្ឋមន្ត្រី បានលើកឡើងថា ការពង្រីកមូលដ្ឋានឧស្សាហកម្មទាំងនេះគឺជាឱកាសដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីសកល ដែលរំពឹងថានឹងមានកំណើនខ្ពស់នៅត្រឹមឆ្នាំ២០៣០។
លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យវិទ្យាស្ថាន NEVITI សហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីអភិវឌ្ឍស្តង់ដារជាតិបន្ថែមទៀតសម្រាប់វិស័យយានយន្ត និងលើកកម្ពស់សមត្ថភាពធ្វើតេស្ត និងវិញ្ញាបនបត្រកម្ម ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃវិស័យយានយន្តរបស់កម្ពុជា។

សូមជម្រាបថា វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង ក្រុមហ៊ុន GTV Motor និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស លើជំនាញរថយន្តអគ្គិសនី វិស្វកម្មយានយន្តអគ្គិសនី និងបច្ចេកវិទ្យាឧស្សាហកម្មថាមពលថ្មី ដែលគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅការផលិតប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។
រាជរដ្ឋាភិបាលកម្ពុជាបានតម្រង់ទិសការអភិវឌ្ឍវិស័យយានយន្តឱ្យចំគោលដៅ ដោយផ្តោតលើការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់នៃធាតុផ្សំរួមមាន តួរថយន្ត សំបកកង់ អាគុយ ម៉ាស៊ីន គ្រឿងបង្គុំអេឡិចត្រូនិច និងគ្រឿងបន្លាស់ផ្សេងៗទៀត ទន្ទឹមនឹងនោះផ្តល់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមទាំងស្ថានីយសាកថ្ម ការបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍ និងយន្តការលើកទឹកចិត្តដើម្បីជំរុញការវិនិយោគ និងការប្រើប្រាស់រថយន្តអគ្គិសនី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


