ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីទីម័រខាងកើត នាំជោគជ័យធំធេងនិងមោទនភាពជូនជាតិ ក្រោយបញ្ចប់កិច្ចប្រជុំអាស៊ាន
ប្រជាជនទីម័រខាងកើតនាំគ្នាសាទរនិងអបអរយ៉ាងគគ្រឹកគគ្រេង ក្រោយពេលប្រទេសបានក្លាយជាសមាជិកទី១១របស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាកូនពៅអាស៊ាន។

គេមិនភ្លេចឡើយ! មោទនភាពនិងជោគជ័យដ៏ធំធេងនេះ គឺជាការខិតខំដុតដៃដុតជើង របស់លោកនាយករដ្ឋមន្ត្រី Xanana Gusmão ហើយក៏មានការជួយជ្រោមជ្រែងខ្លាំងផងដែរពីសំណាក់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជានិងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា។
នៅថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥ ប្រទេសទីម័រខាងកើត បានក្លាយជាសមាជិកទី១១របស់អាស៊ាន។ ការទទួលស្គាល់សមាជិកកូនពៅនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤៧ ដែលប្រព្រឹត្តទៅនៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយនេះជាលើកដំបូងក្នុងរយៈពេល២៦ឆ្នាំ ដែលអាស៊ានពង្រីកខ្លួន។

ក្រោយមក ពេលវិលទៅមាតុភូមិវិញ លោក Gusmão បានរំលឹកអំពីប្រវត្តិតស៊ូរបស់ខ្លួន ដែលប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជាតិ ដោយត្រូវរង់ចាំរហូតដល់ទៅជាងមួយទសវត្សរ៍ ឈានសម្រេចគោលដៅក្លាយជាសមាជិកអាស៊ាន។
ដោយត្រូវបានគេកោតសរសើរក្នុងនាមជា «វីរបុរសឯករាជ្យ» លោក Gusmão បានហៅការចូលជាសមាជិកអាស៊ាននេះថាជា «ក្តីស្រមៃដែលបានក្លាយជាការពិតសម្រាប់ប្រជាជនទីម័រខាងកើត។ ការចូលជាសមាជិករបស់យើង គឺជាសក្ខីភាពមួយនៃស្មារតីរបស់ប្រជាជនយើង ដែលជាលទ្ធិប្រជាធិបតេយ្យវ័យក្មេង កើតចេញពីការតស៊ូរបស់យើង»។
តួនាទីសំខាន់របស់លោក Gusmão ក្នុងការនាំទីម័រឲ្យក្លាយជាសមាជិកអាស៊ាន៖ លោក Gusmão បានចាត់ទុកការចូលជាសមាជិកអាស៊ានជា «គោលដៅប្រវត្តិសាស្ត្រ» សម្រាប់ជាតិ និងជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រការបរទេសរបស់ប្រទេស។ ការប្តេជ្ញាចិត្តនេះនៅតែបន្តស្ថិតស្ថិរទោះបីជាមានការពន្យារពេលរាប់ឆ្នាំ និងក្តីព្រួយបារម្ភពីសមាជិកអាស៊ានផ្សេងៗក៏ដោយ ហើយទីបំផុត ទីម័រខាងកើតបានដាក់ពាក្យស្នើសុំជាផ្លូវការនៅឆ្នាំ ២០១១។

ក្នុងឋានៈជានាយករដ្ឋមន្ត្រី លោក Gusmão បានប្រើប្រាស់ឥទ្ធិពលនិងទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក ដើម្បីចរចា និងបញ្ចុះបញ្ចូលមេដឹកនាំអាស៊ានដទៃទៀត។ លោកបានដឹកនាំគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំទ្វេភាគីជាច្រើន ដើម្បីផ្តល់ការធានាដល់សមាជិកអាស៊ានអំពីការត្រៀមលក្ខណៈរបស់ទីម័រខាងកើតក្នុងការបំពេញកាតព្វកិច្ចក្រោមសសរស្តម្ភសហគមន៍ទាំងបី (នយោបាយ-សន្តិសុខ សេដ្ឋកិច្ចនិងសង្គម-វប្បធម៌)។
ចុងក្រោយ លោកបានតំណាងឲ្យទីម័រខាងកើត ក្នុងការចុះហត្ថលេខាលើ សេចក្តីប្រកាសស្តីពីការទទួលយកទីម័រខាងកើតចូលជាសមាជិកអាស៊ាន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥។ ពេលនោះហើយ ដែលលោក Gusmão រំភើបដល់ស្រក់ទឹកភ្នែក ហើយជាទឹកភ្នែកនៃភាពជោគជ័យ ក្រោយការតស៊ូច្រើនឆ្នាំសម្រាប់ប្រទេសនិងប្រជាជនទីម័រគ្រប់រូប៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើ ទីម័រខាងកើត ទទួលបានប្រយោជន៍អ្វីខ្លះ ពេលក្លាយជាសមាជិកអាស៊ាន?
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


