Connect with us

ព័ត៌មានអន្ដរជាតិ

ផ្កាយដុះកន្ទុះនៅថៃ ជាជំនឿថា ប្រទេសជាតិកំពុងវឹកវរឬយ៉ាងណា?

បានផុស

នៅ

ការមើលឃើញផ្កាយដុះកន្ទុះនៅក្នុងប្រទេសថៃកាលពីថ្ងៃទី២៦តុលា បានធ្វើឲ្យប្រជាជនថៃជាច្រើនលើកករណីដ៏កម្រនេះមកពិភាក្សានៅលើបណ្តាញសង្គម សូម្បីតែកាសែតធំៗក្នុងស្រុកក៏ចុះផ្សាយព្រោងព្រាត ដោយភ្ជាប់នឹងអបិយជំនឿបុរាណជាច្រើន ដោយជឿថា «ប្រទេសជាតិកំពុងឆ្ពោះទៅកាន់ការផ្លាស់ប្តូរធំ»។

រូបថត៖ Screengrab/ប្រព័ន្ធផ្សព្វផ្សាយសង្គម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង តាមរបាយការណ៍ពីប្រជាជននៅខេត្ត Chiang Mai, Nakhon Ratchasima និងក្រុង Bangkok សុទ្ធតែបានឃើញផ្កាយដុះកន្ទុះធំៗនៅលើមេឃព្រមៗគ្នា។ ប៉ុន្តែបណ្ដាផ្សាយព័ត៌មានក្នុងស្រុកដូចជា Thai Rath និង Bangkok Post បានរាយការណ៍ថា បាតុភូតនេះជាផ្នែកនៃភ្លៀងធ្លាក់អាចម៍ផ្កាយ មិនមែនជារឿងអស្ចារ្យនយោបាយទេ។ ទោះជាយ៉ាងណា អ្នកសាសនា និងអ្នកជឿអបិយជំនឿមួយចំនួន នៅតែយកវាជាសញ្ញាថា «ប្រទេសខ្លួនកំពុងឆ្ពោះទៅកាន់ការផ្លាស់ប្តូរធំ»។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ផ្កាយដុះកន្ទុយនៅក្នុងប្រទេសថៃ បើតាមវិទ្យាស្ថានស្រាវជ្រាវតារាសាស្ត្រជាតិថៃ និងអ្នកវិភាគបានលើកបញ្ចាក់ថា ផ្កាយដុះកន្ទុះគ្រាន់តែជាផ្នែកមួយនៃភពតូចៗ ដែលឆ្លងចូលមកបរិយាកាសផែនដី ហើយឆេះដោយកំដៅខ្លាំង។ វាជាបាតុភូតធម្មជាតិដែលកើតឡើងជារឿយៗ ពិសេសនៅរដូវដែលមានភ្លៀងធ្លាក់អាចម៍ផ្កាយ (Orionid meteor shower)។

វិទ្យាស្ថាននេះបាននិយាយទៀតថា ដោយផ្អែកលើរូបរាងរបស់អាចម៍ផ្កាយដែលលេចឡើងនៅក្នុងវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនេះ វាត្រូវបានគេរំពឹងថានឹងជាប្រភេទផ្ទុះ (Bolide) ដែលមានពន្លឺភ្លឺជាងព្រះច័ន្ទពេញវង់តែប៉ុណ្ណោះ។

ដោយឡែក សម្រាប់តាមអបិយជំនឿប្រពៃណីថៃ ប្រជាជនមួយចំនួនជឿថា ផ្កាយដុះកន្ទុះជាសញ្ញាមិនល្អ ជាសញ្ញានៃការវឹកវរនយោបាយ ឬការផ្លាស់ប្តូរអំណាច។ បើចាស់ៗពីជំនាន់ដើមនៃជនជាតិថៃជឿថា វាបង្ហាញពី ការស្លាប់របស់មនុស្សមានឋានៈធំ ឬអ្នកមានសក្ដិជាសាធារណៈ។ ចំណែកមួយចំនួនផ្សេងទៀតនិយាយថា វាជាសញ្ញានៃសេចក្ដីផ្លាស់ប្តូរពីអាក្រក់ទៅល្អ បើបន្ទាប់មកមានភ្លៀងធ្លាក់ ឬព្រឹត្តិការណ៍ល្អៗកើតឡើង។

រូបថត៖ Screengrab/ប្រព័ន្ធផ្សព្វផ្សាយសង្គម

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

នៅថៃ ល្បីរឿងគ្រូពេទ្យចាក់​ទឹកក្តៅ​លើ​ក្មេងជនជាតិឡាវ ខណៈគេសង្ស័យថា កើតជំងឺផ្លូវចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម