Connect with us

ព័ត៌មានជាតិ

បុណ្យអុំទូកថ្ងៃទី១ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៤ម៉ឺននាក់

បានផុស

នៅ

នាថ្ងៃទី ៤ ខែវិច្ឆិកា ដែលជាថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរជាតិ អន្តរជាតិចំនួន ៤៤ ០០០ នាក់ បានទៅលេងកម្សាន្តនៅខេត្តកំពត ដែលជាខេត្តនៅជាប់មាត់សមុទ្រ មានស្ទឹង អូរ ព្រែក និង​ជា​គោលដៅ​អេកូទេសចរណ៍​ដ៏ទាក់ទាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ថ្លែងប្រាប់ឱ្យដឹងថា ថ្ងៃទី ១ នៃព្រះរាជពិធីបុណ្យអុំទូកទាំងភ្ញៀវជាតិ និងអន្តរជាបានសម្រុកមកលេងខេត្តនេះយ៉ាងច្រើនកុះករសរុបចំនួន ៤៤ ៣៦៦នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន ៤៣ ៩៣៤នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន៤៣៤នាក់។ លោកបន្តថា ជាក់ស្តែងនៅពេលល្ងាចថ្ងៃទី១ ភ្ញៀវបានចេញពីរមណីយដ្ឋាននានាចូលមកដើរកម្សាន្ត និងអង្គុយលម្ហែនៅតាមឆ្នេរខ្សាច់ ខ្លះទៅកម្សាន្តនៅមាត់ព្រែកកំពង់បាយ និងជិះទូកលេង។ ជាមួយកំណើនភ្ញៀវនេះ លោកប្រធានមន្ទីរ រំពឹងថាបុណ្យអុំទូកថ្ងៃ២ នឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត បើទោះបីជាសេវាស្នាក់នៅក្នុងក្រុងពេញអស់ក៏ដោយ។

ពាក់ព័ន្ធសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានវិញ លោកអះអាងថា​ គឺមានសុវត្ថិភាព ហើយការទុកដាក់សំរាមបានត្រឹមត្រូវ ពុំមានហេតុបញ្ហាអ្វីកើតឡើងខុសប្រក្រតីនោះទេ។

ភ្ញៀវទេសចរជាតិមួយរូប បានបង្ហាញការសប្បាយរីករាយដែលឃើញខេត្តកំពតមានការរីកចម្រើនមួយរយៈចុងក្រោយនេះ ដោយបានអភិវឌ្ឍទៅមុខជាបន្តបន្ទាប់ កែច្នៃឆ្នេរខ្សាច់ រៀបចំកន្លែងកម្សាន្តនានាដ៏ទាក់ទាញ។ លើសពីនេះ មានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ អនាម័យបរិស្ថាន រួមនឹងការផ្តល់សេវាកម្មផ្សេងៗបានប្រសើរ ពិសេសតម្លៃមិនមានឡើងថ្លៃខ្លាំងនោះទេ៕

ដោយ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម