ជីវិតកម្សាន្ដ
ល្អហួស ត្រៀមទទួលយកលទ្ធផលក្នុងការប្រកួត MTC 2025 ទោះឈ្នះឬចាញ់ នឹងញញឹមយកការពិត
អតីតម្ចាស់មកុដបវរកញ្ញាវ័យក្មេង ជូរី ល្អហួស បានប្រកាសថា នាងបានត្រៀមរួចរាល់ហើយក្នុងការដណ្តើមមកុដ Miss Teen Cambodia 2025 ខណ:ល្អហួស អះអាងថា ទោះបីជាលទ្ធផលចេញមកបែបណាឈ្នះឬចាញ់ក៏នាងនៅតែញញឹមទទួលយកការពិតលើសមត្ថភាពខ្លួនឯង។

ជូរី ល្អហួស បានបញ្ជាក់ឲ្យដឹងថា សម្រាប់ការប្រកួតគឺយើងត្រូវតែទទួលស្គាល់ថាលេខ១គឺមានតែម្នាក់គត់ដូច្នេះនាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកភាពជោគជ័យនិងភាពបរាជ័យ នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៥ នៅផ្សារទំនើបអុីអន១វេលា ម៉ោង៦រសៀល។
ល្អហួស បាននិយាយទៀតថា “ល្អហួស MTC28 Final day នាងខ្ញុំត្រៀមខ្លួនរួចរាល់ទាំងសម្រស់និងចំណេះដឹងក្នុងការទៅដណ្តើមយកមកុដ MissTeen Cambodia 2025 ទោះបីជាលទ្ធផលចេញមកបែបណាឈ្នះឬចាញ់ក៏នាងខ្ញុំនៅតែញញឹមទទួលយកការពិតលើសមត្ថភាពរបស់ខ្លួនឯង”។

គួររម្លឹកដែរថា កាលពីថ្មីៗកន្លងទៅ អតីតបវរកញ្ញាវ័យ ក្មេង ជូរី ល្អហួស ធ្លាប់បានអះអាងឆន្ទ:របស់ខ្លួន ថាប្រសិនបើឆ្នាំនេះនាងឈ្នះមកុដក្នុងការប្រកួតវិស័យបវរកញ្ញាក្នុងស្រុកនោះគឺខ្លួននឹងយកចម្រៀង Original ចម្រៀងពិតយកទៅច្រៀងឲ្យអន្តរជាតិបានស្តាប់ល្បិចកល់ដ៏កខ្វក់របស់ចោរឈ្លានពាន។
ក្នុងន័យនេះ ជូរី ល្អហួស ចង់និយាយដោយសំដៅថា បើខ្លួនមានឱកាសតំណាងកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិនាងនឹងបង្ហាញឱ្យអន្តរជាតិបានដឹងនូវបញ្ហាសង្គ្រាមឈ្លានពានរបស់សៀម ដែលជាអ្នកចាប់ផ្តើមមកលើបូរណភាពទឹកដីកម្ពុជាមុន។ ការលើកឡើងរបស់ ជូរី ល្អហួស នេះ ក្រោយបវរកញ្ញាថៃម្នាក់បំភ្លៃការពិតបោកអន្តរជាតិ តាមរយៈឆាកប្រកួតកម្មវិធី Miss Grand International កាលពីថ្មីៗនេះ៕ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


