Connect with us

ព័ត៌មានអន្ដរជាតិ

The Nation៖ ទាហាន​ថៃម្នាក់ទៀត​ហើយ​​ដើរជាន់​មីន របួសធ្ងន់​ជើង​ខាង​ស្ដាំ

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​របស់ The Nation នាថ្ងៃ​ចន្ទ​ទី​១០​ខែ​វិច្ឆិកា​នេះ ទាហានថៃ​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​នៅ​ជើង​ខាង​ស្ដាំ ក្រោយ​ដើរ​ជាន់មីននៅតំបន់ Huai Ta Maria ទល់មុខប្រាសាទព្រះវិហារ​របស់​កម្ពុជា។

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ទាហាន​ថៃ​ជា​ច្រើន​នាក់​បាន​រង​របួស ខ្លះ​ធ្ងន់ធ្ងរ​ដោយសារ​គ្រាប់​មីន ពេល​ដើរ​ល្បាត​តាម​ព្រំដែន​កម្ពុជា-ថៃ ដែល​កំពុង​មាន​ជម្លោះ។

នៅ​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០២៥ ទាហានបីនាក់បានរងរបួស ម្នាក់បាត់បង់ជើង​ក្នុងខេត្ត Ubon Ratchathani។ ថ្ងៃទី​៩​​សីហា ទាហានចំនួន​៣​នាក់ផ្សេង​ទៀត​បានរងរបួសនៅខេត្តស៊ីសាកេត ដោយម្នាក់បានបាត់បង់ជើងឆ្វេង ខណៈកំពុងរាយ​លួសបន្លានៅ​តាម​ព្រំដែន។

លុះ​ដល់​ថ្ងៃទី​១២​សីហា អនុរក្ស​យោធភូមិភាគ​ម្នាក់​បាន​បាត់បង់​ជើង​ម្ខាង បន្ទាប់​ពី​​ជាន់​មីន​នៅ​ជិត​ប្រាសាទ​តាមាន់ធំ ហើយ​នៅ​ថ្ងៃទី​២៧​សីហា ទាហានម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ និងបាត់បង់ជើងខាងស្តាំក្នុងឧបទ្ទវហេតុមួយនៅជិតប្រាសាទតាក្របី៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម