ព័ត៌មានអន្ដរជាតិ
រញ្ចួយដីក្នុងកម្រិត ២.០ រ៉ិចទ័រ ក្នុងខេត្តភាគខាងជើងថៃ
គេហទំព័រអង្គការឃ្លាំមើលរញ្ជួយដីក្នុងប្រទេសថៃបានរាយការណ៍ពីការរញ្ជួយដីកម្រិត ២.០ រ៉ិចទ័រ ក្នុងជម្រៅ ៥ គីឡូម៉ែត្រ ស្ថិតនៅខេត្ត Lamphun នាវេលាម៉ោងប្រហែល ៧:៥១ ព្រឹក។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន today នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។
យ៉ាងណាក៏ដោយ អាជ្ញាធរក្នុងតំបន់មិនទាន់ដឹងថា មានអ្នករងរបួសនិងស្លាប់ ឬក៏រងការខូចខាតផ្ទះសម្បែងទេ ខណៈពេលនេះ ក៏មិនទាន់មានអ្នកស្រុកណាម្នាក់រាយការណ៍ថា មានអារម្មណ៍រំញ័រ ឬវិលមុខនឹងការរញ្ចួយដីឡើយ។
សូមជម្រាបជូនថា ខេត្តភាគខាងជើងប្រទេសថៃនេះធ្លាប់រញ្ជួយដីលើកដំបូង នៅម៉ោង ៤:៥៤ ព្រឹក ដោយមានកម្រិត ២.៣ រ៉ិចទ័រ ក្នុងជម្រៅត្រឹមតែ១ គីឡូម៉ែត្រ។ ប៉ុន្មាននាទីក្រោយមក នៅម៉ោង ៥:០៦ ព្រឹក ការរញ្ជួយដីលើកទីពីរបានកើតឡើង ដោយមានកម្រិត ១.៧ រ៉ិចទ័រ ។
ថ្វីដ្បិតតែ ទំហំនៃការរញ្ជួយដីទាំង៣លើកនេះមានកម្រិតទាបក៏ដោយ ការកើតឡើងជាបន្តបន្ទាប់នៃការរញ្ជួយដីក្នុងរយៈពេលខ្លីបែបនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន និងស្ថាប័នពាក់ព័ន្ធ ជាពិសេសនៅភាគខាងជើងប្រទេសថៃ ជាកន្លែងដែលការរញ្ជួយដីកើតឡើងញឹកញាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
រលកយក្សស៊ូណាមិ វាយប្រហារខេត្តមួយនៅ ជប៉ុន ក្រោយរញ្ជួយដីដ៏ខ្លាំងក្លា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


