Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនកម្មករសំណង់ម្នាក់ ក្រោយខ្ចីម៉ូតូស្ដ្រីរងគ្រោះទៅលក់យកលុយចាយអស់

បានផុស

នៅ

ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដោយចោទប្រកាន់ពីបទរំលោភទំនុកចិត្ត យកម៉ូតូទៅលក់ស៊ីចាយអស់។

ការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ហួរ ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពាក្យបណ្តឹងរបស់ស្រ្តីរងគ្រោះឈ្មោះ ផាន់ គុន្ធា អាយុ៣១ឆ្នាំ មានទីលំនៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ បានរៀបរាប់ថា កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ជនសង្ស័យបានសុំខ្ចីម៉ូតូរបស់ស្ត្រីរងគ្រោះម៉ាកសង់សេរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1 B 07 09 ថាទៅទិញបាយមួយភ្លែត។ ពេលបានម៉ូតូហើយជនសង្ស័យបែរជាយកទៅលក់ និងយកលុយទៅចាយវាយអស់។ លុះដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ទើបក្រុមគ្រួសារនារីរងគ្រោះប្រទះឃើញជនសង្ស័យកំពុងដើរក្នុងភូមិ ក៏ចាប់ខ្លួនឲ្យប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ ចាត់ការតាមផ្លូវច្បាប់។

តាមចម្លើយសារភាព ជនសង្ស័យបានសារភាពថាខ្លួនបានខ្ចីម៉ូតូពីនារីរងគ្រោះយកទៅទិញបាយ ប៉ុន្តែបែកគំនិតយកម៉ូតូទៅលក់ឲ្យគេនៅខេត្តកំពង់ចាមបានលុយ២៥០ដុល្លារ និងយកទៅសុីចាយអស់ហើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម