សុខភាព
អាហារសម្បូរប៉ូតាស្យូម ៧ មុខ ដើម្បីជួយឲ្យគេងលក់ស្រួល និងចិត្តសម្រាក
ការបន្ថែមអាហារសម្បូរប៉ូតាស្យូមទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក នឹងជួយអ្នកឲ្យគេងលក់ស្រួល និងស្ងប់សុខ។
១. ប៉េងប៉ោះ
ប៉េងប៉ោះមួយផ្លែមានផ្ទុកប៉ូតាស្យូមប្រហែល ២៩២ មីលីក្រាម។ បន្ថែមពីលើប៉ូតាស្យូម ប៉េងប៉ោះសម្បូរទៅដោយជាតិសរសៃ វីតាមីន C និងប្រូតេអ៊ីនបន្តិចបន្តួច ដែលជួយធ្វើឲ្យជាតិស្ករក្នុងឈាមមានស្ថេរភាពពេញមួយយប់។ អ្នកអាចញ៉ាំប៉េងប៉ោះស្រស់ៗ ធ្វើសាឡាដ ធ្វើនំប៉័ង ឬបន្ថែមវាទៅក្នុងភីហ្សា។
២. ផ្លែគីវី
គីវីតូចមួយផ្លែផ្តល់ប៉ូតាស្យូមប្រហែល ២១៥ មីលីក្រាម។ ដោយសារវាមានជាតិសរសៃ និងសារធាតុចិញ្ចឹមដូចជា សេរ៉ូតូនីន ហ្វូឡាត និងសារធាតុប្រឆាំងអុកស៊ីតកម្ម គីវីជួយគ្រប់គ្រងវដ្តនៃការគេង ជួយដល់ការគេងលក់ស្កប់ស្កល់។
៣. ផ្លែបឺរ
ផ្លែបឺរមានផ្ទុកជាតិខ្លាញ់ដែលមានសុខភាពល្អ ជាតិសរសៃ និងប៉ូតាស្យូមប្រហែល ៦៩០ មីលីក្រាមនៅក្នុងផ្លែឈើនីមួយៗ។ ប៉ូតាស្យូមនៅក្នុងផ្លែបឺរជួយបន្ធូរសាច់ដុំ និងបង្កើនគុណភាពនៃការគេងយ៉ាងមានប្រសិទ្ធភាព។
៤. ត្រីខ្លាញ់
ត្រីខ្លាញ់ដូចជាត្រីសាលម៉ុន ត្រីសាឌីន ឬត្រីហឺរីងសម្បូរទៅដោយប៉ូតាស្យូម ប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា ៣។ សារធាតុចិញ្ចឹមទាំងនេះមិនត្រឹមតែល្អសម្រាប់បេះដូងប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការរលាកផងដែរ ខណៈពេលដែលជួយអ្នកឱ្យគេងលក់ស្រួល និងយូរជាងមុន។
៥. បន្លែស្លឹកបៃតងចាស់
ស្ពៃខ្មៅ និងបន្លែស្លឹកបៃតងចាស់ផ្សេងទៀត នៅពេលចម្អិនរួច ផ្តល់ប៉ូតាស្យូមរហូតដល់ ៨៣៩ មីលីក្រាម ក្នុងមួយចំណែក ១២០ ក្រាម។ បន្លែស្លឹកបៃតងជួយបន្ធូរអារម្មណ៍ បង្កើនចលនាពោះវៀន គ្រប់គ្រងជាតិស្ករក្នុងឈាម និងបង្កើនគុណភាពនៃការគេង។
៥. ដំឡូង
ដំឡូងគឺជាប្រភពដ៏ល្អឥតខ្ចោះនៃប៉ូតាស្យូម ដំឡូងជាមធ្យមមានផ្ទុកប៉ូតាស្យូមជិត ៩០០ មីលីក្រាម។ ដំឡូងក៏សម្បូរទៅដោយជាតិសរសៃ វីតាមីន C និងជាតិដែកផងដែរ។ ដំឡូងផ្សេងទៀតដូចជាដំឡូងពណ៌ស្វាយ ដំឡូងពណ៌លឿង ដំឡូងជ្វាក៏ផ្តល់ប៉ូតាស្យូម ៤០០ មីលីក្រាម ឬច្រើនជាងនេះផងដែរ។
៦. ល្ពៅ
ល្ពៅសម្បូរទៅដោយប៉ូតាស្យូម ល្ពៅឆ្អិន ១២០ ក្រាម ផ្តល់ប៉ូតាស្យូមប្រហែល ៨៩៦ មីលីក្រាម ដែលជួយកែលម្អសុខភាពសរសៃឈាមបេះដូង និងភាពស៊ាំ។ ល្ពៅក៏បំពេញបន្ថែមវីតាមីន C និងជាតិសរសៃយ៉ាងមានប្រសិទ្ធភាពផងដែរ។
៧. ផ្លែឈើស្ងួត
នៅពេលដែលផ្លែឈើស្រស់មិនមាន ផ្លែឈើស្ងួតគឺជាជម្រើសដែលសម្បូរទៅដោយប៉ូតាស្យូម។ ផ្លែអាព្រីខូតស្ងួតផ្តល់ប៉ូតាស្យូមប្រហែល ២៩០ មីលីក្រាមក្នុងមួយភាគបួន លើសពីនេះ ផ្លែព្រូន និងផ្លែទំពាំងបាយជូរក៏ល្អខ្លាំងណាស់ដែរ។ អ្នកអាចញ៉ាំវាដោយផ្ទាល់ ឬផ្សំវាជាមួយគ្រាប់ធញ្ញជាតិ បន្ថែមវាទៅក្នុងអូតមីល និងសាឡាដ។
អាហារសម្បូរប៉ូតាស្យូមទាំងនេះ មិនត្រឹមតែល្អសម្រាប់សុខភាពបេះដូង និងសាច់ដុំប៉ុណ្ណោះទេ ថែមទាំងជួយអ្នកឲ្យគេងលក់ស្រួលពេញមួយយប់ ភ្ញាក់ពីដំណេកដោយថាមពលពេញលេញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
របៀបទទួលទាន អយស្ទ័រ ជួយបង្កើនមុខងារតម្រងនោម មិនបង្កជាតិអាស៊ីតអ៊ុយរិកខ្ពស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


