ព័ត៌មានអន្ដរជាតិ
វៀតណាមកត់ត្រាអតិរេកពាណិជ្ជកម្មជិត ២០ ប៊ីលានដុល្លារ ១០ ខែដើមឆ្នាំ
ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NSO) នៃក្រសួងហិរញ្ញវត្ថុបានបង្ហាញថា ប្រទេសវៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ១៩,៥៦ ប៊ីលានដុល្លារអាមេរិក ចន្លោះពីខែមករា ដល់ខែតុលា ដែលជំរុញដោយវិស័យវិនិយោគពីបរទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីថ្ងៃពុធ។

អំឡុង ១០ ខែដើមឆ្នាំដដែល ការនាំចេញសរុបរបស់វៀតណាម បានកើនឡើងប្រមាណ ១៦,២% ដល់ ៣៩១ ប៊ីលានដុល្លារ ខណៈការនាំចូលបានកើនឡើង ១៨,៦% ដល់ ៣៧១,៤៤ ពាន់លានដុល្លារ។
សរុបជា តួលេខនេះបង្កើតបានជាអតិរេកពាណិជ្ជកម្ម ១៩,៥៦ ប៊ីលានដុល្លារ ដែលទាបជាង ២៣,១៨ ប៊ីលានដុល្លារ នៃអតិរេកពាណិជ្ជកម្ម ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កត្តាជំរុញការនាំចេញសំខាន់ៗរួមមាន កុំព្យូទ័រ ផលិតផលអេឡិចត្រូនិច ទូរស័ព្ទ និងគ្រឿងបន្លាស់ គ្រឿងចក្រ វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង។ ផ្នែកនាំចូលវិញ ក្រុមហ៊ុនក្នុងស្រុក និងសហគ្រាសវិនិយោគពីបរទេស បានកត់ត្រាពីកំណើនការនាំចូលសម្ភារៈផលិតកម្ម។ សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញធំបំផុត ហើយចិនគឺជាប្រភពនាំចូលកំពូលរបស់វៀតណាម។
គួរគូសបញ្ជាក់ថា វៀតណាម បានកំណត់គោលដៅកំណើននាំចេញ ១២% សម្រាប់ឆ្នាំ ២០២៥ ដែលអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម រំពឹងថាអាចសម្រេចបាន៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


