Connect with us

កីឡា

សុផល ឌីម៉ង់ បង្ហាញ​ខ្លួន​លើក​ដំបូងយ៉ាង​ល្អ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

បានផុស

នៅ

ខ្សែ​បម្រើ​ការពារ សុផល ឌីម៉ង់ ត្រូវ​បាន​គេ​បង្វឹក​ប្តូរ​ចូល​ឲ្យ​លេង​​ក្នុង​វគ្គ​ទី​២ នៅ​ពេល​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ប្រកួត​ជា​មួយ ហុងកុង កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​ទីក្រុង​ហុងកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នៅ​វគ្គ​ទី១ ក្រុម​ហុងកុង បាន​ដាក់​សម្ពាធ​ខ្លាំងតាម​រយៈ​ការ​វាយ​លុក និង​គៀប​សង្កត់​លើ​កម្ពុជា​ ហើយ​ក៏​មាន​ឱកាស​ស៊ុត​ជា​ច្រើន​លើក។ ពួក​គេ​ដាក់​សម្ពាធ​ខ្លាំង​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​គ្រប់​គ្រង​បាល់​មិន​បាន​យូរ​ទេ​តាម​រយៈ​​ការ​​លេង​​គ្រប់​គ្រង​ពី​ក្រោម ប៉ុន្តែ​ជួប​ការ​លំបាក​ខ្លាំង​។

ក្រុម ហុងកុង បាន​​​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​​នៅ​នាទី៣១ ដោយ​កីឡាករ Wong Wai ដើម្បី​មុខ ១-០ ប៉ុន្តែ​ការ​នាំ​មុខ​របស់​ហុងកុង បាន​ត្រឹម​តែ ២ នាទី​ប៉ុណ្ណោះ ត្រូវ​បាន​កម្ពុជា រក​បាន​គ្រាប់​បាល់​តាម​ស្មើ ១-១ តាម​រយៈ​ការ​តែតចូល​​ដោយ​ខ្សែ​ការពារ​ សារ៉េត គ្រីយ៉ា នៅ​នាទី​៣៣ បន្ទាប់​ពី​ ញាណ សុស៊ីដាន លើក​បាល់ជ្រុង។

នៅ​វគ្គ​ទី​២ លោក Koji Gyotoku បាន​ដូរ​កីឡាករ​មួយ​ចំនួន​ចូល​ដែល​បាន​ធ្វើ​ឲ្យ​ទម្រង់​លេង​ប្រែ​ប្រួល និង​បង្កើត​ឱកាស​វាយ​បក​បាន​ច្រើន ស្រប​ពេល ហុងកុង ក៏​បន្ថយ​ការ​វាយ​សម្រុក បន្ទាប់​​ពី​មិន​អាច​ទម្លាយ​របាំង​ការពារ​របស់​កម្ពុជា​ស្រួល។

ក្នុង​ចំណោម​កីឡាករ​ប្តូរ​ចូល​ក៏​មាន សុផល ឌីម៉ង់ ដែល​ជា​ខ្សែ​ការពារ​នៅ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​ត្រូវ​បាន​​ប្តូរ​ចូល​ជំនួយ​កីឡាករ សុះ ស៊ូហាណា នៅ​តំបន់​បម្រើ​ការពារ​កណ្តាល។ កីឡាករ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​សៀមរាបបានបង្ហាញ​ខ្លួន​យ៉ាង​សកម្ម​នៅ​តំបន់​កណ្តាល​​ដោយ​បាន​ចែក​បាល់​ កាត់​ផ្តាច់ និង​អូស​បាល់​បញ្ជូន​ទៅ​តំបន់​ជួរ​មុខ​បាន​យ៉ាង​ល្អ។

នេះ​ជា​ការ​បង្ហាញ​ខ្លួន​នៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រុម​ធំ​លើក​ដំបូង​របស់ សុផល ឌីម៉ង់ ហើយ​រូប​គេ​ពិត​ជា​ធ្វើ​បាន​ល្អ​រហូត​ទទួល​បាន​ការ​កោត​សរសើរ​ពី​អ្នក​គាំទ្រ។ អ្នក​គាំទ្រ​បាន​ចាត់​ទុក​រូប​គេ​ស្ថិត​នៅ​ផ្លូវ​ដ៏​ល្អ​ទាំង​នៅ​ក្លិប និង​ជម្រើស​ជាតិ។

​កន្លង​មក សុផល ឌីម៉ង់ ​ធ្លាប់​​បាន​ជាប់​ជម្រើស​ជាតិ​កម្រិត​យុវជន ប៉ុន្តែ​មិន​ធ្លាប់​ជាប់​ក្រុម​ធំ​ទេ។ ការ​ចាក​ចេញ​ពីក្រុម​ អង្គរថាយហ្គឺរ រូប​គេ​បាន​ដាក់​គោល​ដៅ​​​សម្រាប់​ការ​ជាប់​ជម្រើស​ ១១ នាក់​ដំបូង​នៅ​ក្លិបព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ជាប់​ជម្រើស​ជាតិ​កម្ពុជា ហើយ​ពេល​នេះ​បាន​សម្រេច​គោល​ដៅ​ទាំង​ពីរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម