កីឡា
សមាជិកថ្មី សុផល ឌីម៉ង់ កំពុងទទួលបានការទុកចិត្តពីលោកគ្រូ McConkey
ខ្សែការពារចំណូលថ្មីរបស់ ព្រះខ័នរាជស្វាយរៀង កីឡាករ សុផល ឌីម៉ង់ ត្រូវបានគេមើលឃើញ ជាកីឡាករ កំពុងទទួលបានការទុកចិត្តបំផុតម្នាក់ពីសំណាក់គ្រូបង្គោលលោក Matthew McConkey។

ឌីម៉ង់ ត្រូវបានក្លិប ព្រះខ័នរាជស្វាយរៀង ចុះកិច្ចសន្យាយកបានពីក្រុម អង្គរថាយហ្គឺរ នៅរដូវកាលនេះ។ ទោះរូបគេទើបមកចូលរួមជាមួយក្រុមក៏ពិតមែន ប៉ុន្តែខ្សែការពារវ័យ ២៤ ឆ្នាំរូបនេះ បានបង្ហាញសមត្ថភាពល្អគួរឱ្យកត់សម្គាល់ ហើយជានិច្ចជាកាលរូបគេតែងតែស្ថិតនៅក្នុងជម្រើសដំបូងរបស់លោក McConkey។
ចាប់អារម្មណ៍អំឡុងពេលការប្រកួតមិត្តភាពកម្តៅសាច់ដុំមុនបើករដូវកាល ទាំងនៅក្នុងស្រុក និងនៅប្រទេស ម៉ាឡេស៊ី ឃើញថា ឌីម៉ង់ តែងតែត្រូវបានគ្រូបង្វឹកដាក់ឱ្យចូលលេង ទោះពេលខ្លះលេងជម្រើសដំបូងខ្លះ និងពេលខ្លះជាកីឡាករប្តូរចូលក្តី។
ដោយឡែកការប្រកួតផ្លូវការ ២ ប្រកួតចុងក្រោយ សុផល ឌីម៉ង់ ធ្វើបានកាន់តែល្អថែមទៀត ដោយរូបគេសុទ្ធតែបានបង្ហាញខ្លួនពេញ ៩០ នាទី។ ក្នុងការប្រកួតពានបើករដូវកាល Cambodian Super Cup ខ្សែការពារមានដើមកំណើតមកពីខេត្ត សៀមរាបរូបនេះ បានបង្ហាញខ្លួនពេញមួយប្រកួតតែម្តង ហើយនៅទីបំផុតរូបគេបានរួមចំណែកជួយឱ្យ ព្រះខ័នរាជស្វាយរៀង យកឈ្នះលើ ភ្នំពេញក្រោន នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ៥-៣ បន្ទាប់ពី ៩០ នាទីស្មើគ្នា ២-២។

ចំណែកការប្រកួតដំបូងក្នុងក្របខណ្ឌលីគកំពូល កម្ពុជា Cambodian Premier League កាលពីថ្ងៃ អាទិត្យ ទី ១០ ខែ សីហា កន្លងទៅថ្មីៗនេះ ឌីម៉ង់ ក៏បានបង្ហាញខ្លួនពេញ ៩០ នាទីផងដែរ។ ក្នុងនោះរូបគេបានរួមចំណែកបិទគូប្រកួតក្រុម ណាហ្គាវើលដ៍ មិនឱ្យស៊ុតបញ្ចូលទីបានសូម្បីមួយគ្រាប់ និងចុងក្រោយជួយឱ្យ ព្រះខ័នរាជស្វាយរៀង ទទួលជ័យជម្នះក្នុងលទ្ធផល ៣-០។

នេះគឺជាការចាប់ផ្តើមរជ្ជកាលថ្មីដ៏ល្អមួយសម្រាប់អាជីពជាកីឡាករបាល់ទាត់របស់ សុផល ឌីម៉ង់ ដែលផ្លាស់មកកាន់ ព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាលដំបូង។ អ្វីៗហាក់កំពុងតែដើរនៅលើផែនការរបស់គេ ដោយកាលពីមុនបើករដូវកាលថ្មី រូបគេបានថ្លែងប្រាប់ «កម្ពុជាថ្មី» ថា៖ «រូបគេមកទីនេះ នឹងប្រឹងប្រែងហ្វឹកហាត់ និងបង្ហាញសមត្ថភាពឱ្យបានល្អ ដើម្បីទាក់ទាញចិត្តគ្រូបង្វឹក»៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


