ជីវិតកម្សាន្ដ
តារាពហុជំនាញ ខាត់ សុឃីម បន្តប្រើសំឡេងក្នុងនាមអ្នកសិល្ប:ប្រាប់ពិភពលោក កម្ពុជាត្រូវការសន្តិភាព
បន្ទាប់ពីក្រុមទាហានចោរសៀមនៅគឃ្លើនបន្តសកម្មភាពឈ្លានពានទឹកដីខ្មែរ និងបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាបង្កឱ្យស្លាប់ម្នាក់នឹងរបួស៣នាក់ តារាចម្រៀង ខាត់ សុឃីម បានចេញមកប្រើសំឡេងក្នុងនាមអ្នកសិល្ប:ប្រាប់ពីលោកកម្ពុជាត្រូវការសន្តិភាព។

ប្រាកដណាស់ ទាហានឈ្លានពានរបស់ចោរសៀម បានប្រើប្រាស់អាវុធការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទង្វើនេះ គឺខុសច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់អន្តរជាតិ ហើយផ្ទុយទៅនឹងស្មារតីមនុស្សធម៌។
មិនខុសពីសិល្បករខ្មែរឯទៀតនោះដែរ តារាចម្រៀងពហុជំនាញ ខាត់ សុឃីម ក្រៅពីការថ្កោលទោសចំពោះទង្វើអមនុស្សធម៌ទាហានសៀមរួចហើយ អ្នកនាងបានបញ្ចេញអារម្មណ៍ថា “កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សា។ ទោះជាយ៉ាងណាក៏ដោយ ភាគីថៃនៅតែបន្តបង្កបញ្ហា និងល្បិចកលឥតឈប់ឈរ”។
អ្នកនាង ខាត់ សុឃីម បានបន្តទៀតថា “ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈទាំងក្មេងទាំងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនតាមបណ្ដោយព្រំដែន។ កុមារជាច្រើនបានបាត់បង់ឱកាសសិក្សា និងបាត់បង់លំនៅឋានរបស់ពួកគេ។ កន្លងមក អ្នកនាងផ្តាំថាកូនខ្មែរឈាមខែ្មរស្រលាញ់ទឹកដីខែ្មរ មិនដូចចោរសៀមបន្សល់ក្លិនអាសើចដល់កូនចៅតជំនាន់”។
សូមបញ្ជាក់ថា ការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៥ មកលើអ្នកភូមិព្រៃចាន់និងកងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធ គឺបណ្តាលឱ្យពលរដ្ឋខ្មែរដែលជាជនស៊ីវិលស្លូតត្រង់ស្លាប់ម្នាក់ និងរបួស ៣នាក់ ខណៈពលរដ្ឋជាច្រើនគ្រួសារត្រូវបានជម្លៀស៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


