ព័ត៌មានជាតិ
អគ្គនាយកគយថាចលនាពហិការរបស់ពលរដ្ឋធ្វើឱ្យទំនិញថៃខ្លះត្រូវប្រមូលចេញទៅវិញ
អគ្គនាយកគយ និងរដ្ឋាករកម្ពុជាលោក គុណ ញឹម បានឱ្យដឹងថាការធ្វើពហិការទំនិញថៃរបស់ប្រជាពលរដ្ឋខ្មែរបានធ្វើឱ្យប៉ះពាល់ដល់ការលក់របស់ពួកគេ លើសពីនោះមានទំនិញខ្លះត្រូវបាននាំចេញទៅថៃវិញផងដែរ។ លោកថាទំនិញដែលត្រូវនាំចេញទៅវិញនោះមានដូចជាប្រភេទភេសជ្ជៈ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ។

លើកឡើងក្នុងវេទិកាគយលើកទី៣នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក គុណ ញឹម បានលើកឡើងថា ជា៥ខែមកនេះការបិទព្រំដែនដោយថៃកំពុងធ្វើឱ្យប៉ះពាល់ដល់ទំនិញរបស់ពួកគេជាខ្លាំង គួបផ្សំនឹងចលនាពហិការរបស់ពលរដ្ឋខ្មែរទៀតសោតនោះបានធ្វើឱ្យទំនិញថៃធ្លាក់ចុះជាគំហុក និងត្រូវប្រមូលត្រលប់យកទៅវិញថែមទៀត។
លោកថា៖ «យើងឃើញហើយទីផ្សារមួយចំនួនដែលធ្លាប់តែចែកចាយទំនិញរបស់ថៃឃើញថាលក់មិនចេញ។ ទំនិញដែលនាំចូលមកហើយរួចហើយលក់មិនចេញឥឡូវនេះគឺនាំចេញទៅវិញជាបន្តបន្ទាប់ហើយបរិមាណគួរសម ជាភេសជ្ជៈ ជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគផ្សេងៗគឺនាំចេញត្រលប់ទៅវិញ»។
លោកថាចលនាពហិការរបស់ពលរដ្ឋខ្មែរមានឥទ្ធិពលខ្លាំងដែលមិនត្រឹមតែប៉ះពាល់ដល់ទំនិញថៃប៉ុណ្ណោះទេ ក៏បង្កផលប៉ះពាល់ដល់ក្រុមហ៊ុនឥន្ធនៈ ហាងលក់ទំនិញថៃនៅកម្ពុជាផងដែរ។

គួរឱ្យដឹងផងដែរថា ទាហានថៃបានសម្រេចបិទព្រំដែនដោយឯកតោភាគីជាមួយកម្ពុជាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ និងបានធ្វើសង្គ្រាមឈ្លានពានកម្ពុជានៅពេល១ខែបន្ទាប់គឺនៅថ្ងៃទី២៤ ខែកក្កដា។ មុនឈានដល់ការបិទព្រំដែន អ្នកធ្វើអត្ថាធិប្បាយរបស់ថៃជាច្រើនបានលើកឡើងថាការបិទព្រំដែនជាមួយកម្ពុជានឹងធ្វើឱ្យកម្ពុជាដួលរលំដោយខ្លួនឯង ហើយពលរដ្ឋខ្មែរនឹងមិនអាចរស់ដោយខ្ចះទំនិញថៃបាននោះទេ។
រហូតមកដល់ពេលនេះគឺមានរយៈពេលជិត៥ខែនៃការបិទព្រំដែននេះខណៈកម្ពុជានៅបន្តជីវភាព និងការរស់នៅរបស់ពលរដ្ឋជាប្រក្រតីខណៈទំនិញថៃក៏ត្រូវបានជំនួសដោយទំនិញក្នុងប្រទេស និងប្រទេសផ្សេងជាបន្តបន្ទាប់។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសថៃកាលពីពេលថ្មីៗនេះថ្នាក់ដឹកនាំក្រុមពាណិជ្ជកម្មក្នុងវិស័យឯកជនរបស់ថៃបានជំរុញដល់រដ្ឋាភិបាលថៃមានវិធានការកាត់បន្ថយពន្ធ និងប្រាក់កម្ចី ក៏ដូចជាវិធានការនានាដើម្បីដោះស្រាយការខាតបង់របស់ពួកគេដែលបណ្ដាលមកពីការបិទព្រំដែន។ ពួកគេលើកឡើងថាការបិទព្រំដែនបានធ្វើឱ្យពួកគេខាត់បង់លុយប្រមាណ ៣ពាន់លានដុល្លារ។

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល១០ខែឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបាន ៣,២ពាន់លានដុល្លារអាមេរិក ថយចុះ៩%បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


