ព័ត៌មានអន្ដរជាតិ
ឈ្មួញនាំចេញអង្ករវៀតណាមព្រួយបារម្ភ ជុំវិញការហាមឃាត់ការនាំចូលអង្កររបស់ហ្វីលីពីន
ឈ្មួញនាំចេញវៀតណាមកំពុងព្រួយបារម្ភខ្លាំងជុំវិញការបន្តហាមឃាត់ការនាំចូលអង្ករដល់ចុងឆ្នាំរបស់ប្រទេសហ្វីលីពីន ដែលជាទីផ្សាររួមចំណែកប្រមាណ ៤០% នៃការនាំចេញអង្ករសរុបរបស់វៀតណាម។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News ថ្ងៃចន្ទនេះ។

កាលពីសប្ដាហ៍មុន ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូនៀ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដោយបន្លាយពេលការហាមឃាត់ការនាំចូលអង្កររហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីការពារកសិករក្នុងស្រុក ធ្វើឱ្យទីផ្សារអង្ករមានស្ថិរភាព និងការពារអ្នកប្រើប្រាស់។
វិធានការនេះ បានបង្កក្ដីបារម្ភពីក្រុមហ៊ុននាំចេញរបស់វៀតណាម ដែលធ្លាប់រំពឹងថាប្រទេសហ្វីលីពីន ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយព្យុះទីហ្វុងជាបន្តបន្ទាប់់ នឹងបើកការនាំចូលអង្ករឡើងវិញក្នុងខែធ្នូ ដើម្បីបំពេញបន្ថែមការផ្គត់ផ្គង់ក្នុងស្រុក។
ប្រធានសមាគមម្ហូបអាហារវៀតណាម (VFA) លោក Đỗ Hà Nam បានមានប្រសាសន៍ថា ក្រុមហ៊ុនវៀតណាមនានាត្រូវសម្របខ្លួនទៅនឹងគោលនយោបាយថ្មី និងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍបន្ថែមទៀត។ លោកបានកត់សម្គាល់ថា ក្រុមហ៊ុនវៀតណាមជាច្រើនបានធ្វើពិពិធកម្មទៅក្នុងទីផ្សារអាហ្វ្រិក និងមជ្ឈិមបូព៌ារួចហើយ ជាជាងរង់ចាំឱ្យប្រទេសហ្វីលីពីនបើកការនាំចូលឡើងវិញ។
កន្លងមក មានសេចក្ដីរាយការណ៍ថា ហ្វីលីពីនអាចនឹងបន្តបិទការនាំចូលរហូតដល់ខែមេសា ដោយបើកតែក្នុងខែមករាមួយប៉ុណ្ណោះ ដោយបង្កក្ដីបារម្ភសម្រាប់ប្រទេសនាំចេញអង្ករធំៗរួមមានថៃ និងវៀតណាម ចំពេលដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះរួចស្រាប់ហើយ។
វៀតណាមបាននាំចេញអង្ករប្រមាណ ៧,២ លានតោន ដែលមានតម្លៃ ៣,៧ ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៥ ដោយធ្លាក់ចុះ ៦,៥% គិតជា បរិមាណ និង ២៣,៨% គិតជាតម្លៃ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


