Connect with us

ជីវិតកម្សាន្ដ

ម្តាយ ល្អហួស ចេញមុខឆ្លើយតបការពារកូនស្រីក្រោយនារីម្នាក់ថា មិនគួរលើកយករឿងសង្គ្រាមមកនិយាយ

បានផុស

នៅ

អ្នកនាង ដេននី ក្វាន់ ដែលជាម្តាយបង្កើត ជូរី ល្អហួស បានចេញមុខឆ្លើយតបទៅកាន់នារីម្នាក់ដែលនិយាយថា ល្អហួសឱ្យតែប្រឡងម្តងៗនាងតែងតែយំទួញសោក ហើយចោទសំណួរថា “ហេតុអី្វក៏តែងតែយំឱ្យតែប្រឡង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងថ្ងៃប្រឡងផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Teen Cambodia 2025បវរកញ្ញាយុវតី ល្អហួស បានលើកយកប្រធានបទ “២៤ កក្តដា ខ្មែររងការបាញ់ប្រហារពីថៃ” មកនិយាយទាំងអួលដើមកនៅក្នុងកម្មវិធីប្រកួតមួយនេះ។ ក្នុងនោះគេសង្កេតឃើញមហាជនជាច្រើនបានបង្ហាញការគាំទ្រ និងកោតសរសើរខ្លាំងចំពោះការលើយកប្រធានបទខាងលើនេះ មកបង្ហាញទៅកាន់ពិភពលោក។

ទោះបីយ៉ាងស្រាប់តែមាននារីម្នាក់បានបញ្ចេញមតិថាមិនដែលឃើញប្រទេសណានៅថ្ងៃប្រឡង Miss Teen យំទួញសោកអ៊ីចឹងទេ គួរតែយកសាច់រឿងអ្វីផ្សេងមកនិយាយតែមិនមែនថា មិនអើពើនិងរឿងសង្គ្រាមទេ ហេតុអី្វក៏តែងតែយំឱ្យតែប្រឡង?។ យើងអាចរើសយក content ផ្សេងៗទៀតបានតើ។នេះជាថ្ងៃប្រឡ ងផ្នែកសម្រស់ភាពស្រស់ស្អាតនិងញញឹម ចែកចាយក្តីសប្បាយនិងសម្ថភាពខ្លួនក្រៅពីសម្រស់។

ប្រភពដដែលបានបន្តថា “ខ្ញុំតែងតែចូលចិត្តល្អហួសគេមានដុងគ្រប់ទំរង់ និងវ័យក្មេងជោគជ័យហួសអាយុ បើមិនជាប់ទៀតមានតែគណ:កម្មការ”។ ឆ្លើយតបការលើកឡើងនេះ ដេននី ក្វាន់ ដែលជាម្តាយបានបញ្ជាក់ថា “បើមិនអោយល្អហួសលើកយកប្រធានថៃបើកសង្គ្រាមបាញ់កម្ពុជាតើចង់អោយគាត់យកអី្វមកនិយាយ? ការដែលយករឿងពិតមកនិយាយហើយជារឿងប្រវត្តិសាស្រ្តដ៏ឈឺចាប់អ្នកណាក៏យំដែរបើមិនយំមិនឈឺចាប់មិនមែនជាខ្មែរនោះទេ”។

សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញទី បំផុតកម្មវិធីប្រកួតសម្រស់បវរកញ្ញាយុវតី Miss Teen Cambodia 2025 បានឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រហើយដោយរកឃើញម្ចាស់ជ័យលាភីគ្រងមកុដថ្មី Miss Teen Cambodia ប្រចាំឆ្នាំ២០២៥ គឺបានទៅលើ ជូរី ល្អហួស ដែលត្រៀមតំណាងកម្ពុជាទៅប្រ កួតលើឆាកអន្តរជាតិ៕ អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម