ព័ត៌មានជាតិ
សម្ដេចតេជោ អំពាវនាវផ្អាកលក់គ្រឿងស្រវឹងនៅទូទាំងប្រទេស ពិសេសនៅភ្នំពេញ
ក្នុងការថ្លែងសារពិសេស និងបន្ទាន់ ពាក់ព័ន្ធ ការសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវផ្អាកលក់គ្រឿងស្រវឹងនៅទូទាំងប្រទេសយ៉ាងហោចណាស់រយៈពេល១៤ថ្ងៃ។
សម្ដេចតេជោមានប្រសាសន៍ថា៖ “យើងនឹងអនុវត្តម៉ឺងម៉ាត់ផង និងមានការទន់ភ្លន់បត់បែនផង តែអ្វីដែលខ្ញុំសំណូមពរ មិនមែនតែទីក្រុងភ្នំពេញមួយទេ នៅតាមខេត្តនានាឥឡូវនេះ កំពុងតែការស៊ីផឹកមានការរីករាលដាល ហើយដោយគ្មានការត្រួតពិនិត្យបាន”។
សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ទៀតថា៖ “សម្រាប់ក្រុមស៊ីផឹក ខ្ញុំសុំអំពាវនាវ សុំឱ្យទូទាំងប្រទេសផ្អាកការលក់ដូរគ្រឿងស្រវឹង ដើម្បីបញ្ជៀសនូវការស៊ីផឹកដោយគ្មានការចាំបាច់នៅតាមទីកន្លែងខ្លះ។ ហើយនៅទីក្រុងភ្នំពេញ គ្រឿងស្រវឹងមិនមែនចាត់ទុកថាជាប្រភេទស្បៀងនោះទេ”។
សម្ដេចតេជោលើកឡើងថា គេចាត់ទុកថា ស្រា ឬប៊ីយែរ គឺជាប្រភេទស្បៀង ប៉ុន្តែសម្ដេចសុំស្នើឱ្យ នៅក្នុងរាជធានីភ្នំពេញផ្អាកការលក់ស្រា លក់ប៊ីយែរ នៅក្នុងរយៈពេល១៤ថ្ងៃនេះ ដោយសូមមេត្តាលក់ទឹកក្រូច លក់ទឹកសុទ្ធ ឬទឹកអ្វីផ្សេងៗទៀតដែលមិនមែនគ្រឿងស្រវឹងជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា នៅយប់ថ្ងៃចូលឆ្នាំថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៤ ខែមេសានេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០:០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងមានការកើនឡើងខ្លាំង៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង