ព័ត៌មានអន្ដរជាតិ
សេដ្ឋី Elon Musk ថា AI នឹងលុបបំបាត់ភាពក្រីក្រនៅថ្ងៃមុខ
មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បាននិយាយកាលពីថ្ងៃពុធទី១៩វិច្ឆិកា ថា បញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត នឹងផ្លាស់ប្តូរសង្គមពិភពលោក ដោយព្យាករណ៍ពីអនាគតដែលភាពក្រីក្រត្រូវបានលុបបំបាត់ ហើយការងារក្លាយជាជម្រើសទៅវិញ។

ថ្លែងនៅក្នុងវេទិកាវិនិយោគសហរដ្ឋអាមេរិក-អារ៉ាប៊ីសាអូឌីត រួមជាមួយនាយកប្រតិបត្តិ Nvidia លោក Jensen Huang មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានដាក់ចេញនូវចក្ខុវិស័យដ៏ទូលំទូលាយមួយ អំពីពិភពលោកមួយដែលត្រូវបានផ្លាស់ប្តូរដោយបញ្ញាសិប្បនិម្មិត និងមនុស្សយន្ត ពោលគឺ ពិភពលោកមួយដែលរូបិយប័ណ្ណលែងប្រើ ហើយការងារលែងចាំបាច់ទៀតហើយ។
លោក Musk ដែលដឹកនាំក្រុមហ៊ុននានា រួមទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក្រុមហ៊ុនផលិតរ៉ុក្កែត SpaceX និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មបញ្ញាសិប្បនិម្មិត xAI បាននិយាយថា សង្គមគួរតែត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូររចនាសម្ព័ន្ធ នៅពេលដែលបច្ចេកវិទ្យារីកចម្រើន។ លោកបានព្យាករណ៍ថា ក្នុងរយៈពេល១០ ទៅ ២០ ឆ្នាំ ការងារបែបប្រពៃណីនឹងក្លាយទៅជាមិនចាំបាច់សម្រាប់មនុស្សភាគច្រើន។
មហាសេដ្ឋីពិភពលោកវ័យ៥៤ឆ្នាំ បានពិពណ៌នាអំពីការងារនាពេលអនាគតនេះថា វាស្រដៀងនឹងការថែសួន ដែលជាសកម្មភាពមួយធ្វើឡើងសម្រាប់ការសប្បាយ មិនមែនការរស់រានមានជីវិតទេ។ លោកបាននិយាយថា «វាពិបាកជាងក្នុងការដាំបន្លែនៅក្នុងទីធ្លាខាងក្រោយផ្ទះរបស់អ្នក ប៉ុន្តែមនុស្សមួយចំនួននៅតែធ្វើវា ព្រោះពួកគេចូលចិត្តដាំបន្លែ។ នោះនឹងជាអ្វីដែលការងារមានលក្ខណៈជាជម្រើស»។
លោក Musk ក៏បានប្រកាសផងដែរថា xAI នឹងសហការជាមួយក្រុមហ៊ុន Humain ដែលគាំទ្រដោយរដ្ឋអារ៉ាប៊ីសាអូឌីត ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏សំខាន់មួយ ដែលដំណើរការដោយអគ្គិសនីរហូតដល់ ៥០០ មេហ្គាវ៉ាត់ ក៏ជាមជ្ឈមណ្ឌលទិន្នន័យធំជាងគេរបស់ក្រុមហ៊ុននៅខាងក្រៅសហរដ្ឋអាមេរិក។
គម្រោងនេះ ត្រូវបានបង្កើតឡើងក្នុងកិច្ចសហការជាមួយ Nvidia រួមបញ្ចូលនៅក្នុងកញ្ចប់កិច្ចព្រមព្រៀងយោធា និងបច្ចេកវិទ្យាដ៏ទូលំទូលាយមួយដែលបានបង្ហាញក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ទៅកាន់ទីក្រុងវ៉ាស៊ីនតោន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ពូទីន នឹងបើកសិទ្ធដល់ពលរដ្ឋ ចិន ចូល រុស្ស៊ី ដោយគ្មានទិដ្ឋាការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


