ជីវិតកម្សាន្ដ
សារចុងក្រោយលោក អ៊ុន សិទ្ធា ហាក់បង្ហាញវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ មុនជំងឺផ្តាច់យកសង្ខារលោកក្នុងពេលដ៏ខ្លី
តាមរយៈសារពីគណនីហ្វេសប៊ុករបស់តារាសម្តែងលោក អ៊ុន សិទ្ធា មុនស្លាប់ប៉ុន្មានថ្ងៃ លោកបានរៀបរាប់សំណេរដ៏វែងមួយ ហាក់បង្ហាញពីវិបត្តិផ្លូវចិត្តជាមួយនឹងសម្ពាធដែលលោកធ្លាប់រ៉ាប់រង និងប្រឹងប្រឈមជំនះជាច្រើនឆ្នាំ ក្នុងនាមជាបង្គោលគ្រួសារ។ ខណៈក្នុងខ្លឹមសារនោះ លោកក៏បង្ហាញពីជំហរនៃសមាជិកគ្រួសារដែលលែងចាំបាច់ឱ្យលោកត្រូវខ្វាយខ្វល់រែកពន់ ដោយមានបំណងចង់ងាកមករកក្តីសុខឱ្យខ្លួនឯងតាមវិធីខ្លួនឯងផងដែរ។

លោក អ៊ុន សិទ្ធា បានរៀបរាប់ថា លោកឈប់រែកទៀតហេីយ យូរៗទៅកាន់តែធ្ងន់រែកទៀត ដេីម្បីអ្នកណា ឯងខ្លួនមួយសោះហ្នឹង រកអី្វដែលជាសេចក្តីសុខដាក់ ខ្លួនឯងម្តងមេីល តេីវាធ្ងន់ជាងអំរែកចាស់ទេបេីរែកសំ រាប់ខ្លួនឯងលោកគិតថា មិនធ្ងន់ហេីយសប្បាយកាយទៀតយល់អ៊ីចឹងមែនទេបងប្អូនបេីបងៗគេមានគ្រួសារអស់ហេីយហ្នឹង។
លោក អ៊ុន សិទ្ធាបានបន្តថា “ចាប់ពីពេលនេះទៅខ្ញុំរែកតែអំរែកខ្ញុំទេហាមបងប្អូនកូនក្មួយណាមកសុំផ្ញេី។ ប្អូន ពូតារែកអំរែកគ្រួសារនេះជាង២០ឆ្នាំមកហេីយ យូរៗទៅវាទៅធ្ងន់ផ្លូវចិត្តខ្ញុំខ្លាំងទៅៗទៅជាសម្ពាធផ្លូវអារម្មណ៍ចង់គិតផ្តេសផ្តាសម្តងៗដែរ តែទង្វេីបែបនេះខ្ញុំស្អប់ណាស់នឹងហាមខ្លួនឯងគ្រប់ពេល ធ្វេីបែបនេះមិនមែនជាដំណោះស្រាយទេវាជាអំពេីឆោតល្ងង់នឹង គេចវេះពីការពិតខ្លួនឯងទៅវិញទេ” ។
លោកថាពីមុនមកយេីងឆ្លងកាត់បានគ្រប់ឧបសគ្គបានទាំងអស់ ទាំងគ្មានការជួយពីនរណាម្នាក់យេីងអាចជំនះបាន ហេីយនេះគ្រាន់តែរឿងសម្ពាធផ្លូវអារម្មណ៍ដែលអូសទាយយេីងពេលទំនេរសោះមកទន់ជ្រាយអី ស៊ូៗបន្តទៀត អ៊ុន សិទ្ធា ញញឹមអោយច្រេីនក្តីសង្ឃឹមនឹងមកយេីងដោយស្នាញញញឹមនេះឯង។

សូមជម្រាបដែរថា គិតមកទល់ពេលនេះតារាសម្តែងប្រុសសាច់ដុំកង់ៗលោក អ៊ុន សិទ្ធា បានប្រឡូកក្នុងវិស័យយសិល្បៈតាមរយៈដើរម៉ូត ,សម្ដែងរឿងនិងធ្វើ ជាពិធីករតាមកម្មវិធីផ្សេងៗតាំងពីឆ្នាំ២០០៦ ដែលរ ហូតមកដល់បច្ចុប្បន្ននេះមានរយ:ពេលប្រមាណ២ ០ឆ្នាំមកហើយ៕ អត្ថបទ :ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


