ជីវិតកម្សាន្ដ
លោក គួច ខេវិន រំលឹកជីវិតសិល្បៈ អ៊ុន សិទ្ធា និងហេតុផលដែលតារាប្រុសនេះ តែងបដិសេធឱកាសសម្តែងក្រៅប្រទេស
ក្រោយមរណភាពតារាសម្តែងលោក អ៊ុន សិទ្ធា អតីតអ្នកផលិតកម្មវិធីកម្សាន្តល្បីឈ្មោះលោក គួច ខេវិន បានចេញមករំលឹកពីប្រវត្តិរបស់លោក អ៊ុន សិទ្ធា គ្រាចូលប្រកួតប្រជែងកម្មវិធីស្រីស្រស់-ប្រុសស្អាតឆ្នាំ២០០៦ រហូតឈានដល់ឈ្នះជ័យលាភីលេខ១ និងទទួលបានឱកាសសម្តែងជាច្រើន។
តែយ៉ាងណា កំឡុងពេលដែលទទួលបានប្រជាប្រិយភាពខ្លាំងក្នុងវិស័យភាពយន្តខ្មែរ តារាប្រុសរូបនេះតែងបដិសេធមិនចេញទៅសម្តែងនៅក្រៅប្រទេសដូចអ្នកសិល្បៈដទៃទៀតនោះឡើយ ក៏ព្រោះតែដើម្បីទុកពេលវេលាថែទាំម្តាយឪពុកជរា រហូតលោកទាំងពីររលត់សង្ខាទៅបន្តបន្ទាប់កាលពីឆ្នាំកន្លងទៅ ។

លោក គួច ខេវិន រៀបរាប់ភ្ជាប់រូបភាពអនុស្សាវរីយ៍ថា “បានស្គាល់ជាដំបូងគ្រាដែលប្អូនប្រុស មកពីខេត្តស្វាយរៀង បានដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធីស្រីស្រស់-ប្រុសស្អាតCTN ឆ្នាំ២០០៦ ដែលកាលណោះមិនជាមានកាមេរ៉ាទំនើបផ្តិតរូបភាពបានល្អស្អាតនៅឡើយ ប៉ុន្តែចរិយាមាយាទចរិតឬកពារបស់ប្អូនត្រូវបានកត់សម្គាល់និងរុញច្រានឱ្យប្អូនជាប់ចំណាត់ថ្នាក់និងចូលមកក្នុងរង្វង់សិល្បៈ”។
ក្នុងនាមជាអ្នកផលិតកម្មវិធីផ្ទាល់ លោក ខេវិន បញ្ជាក់ថា លោកបានកោតសរសើរលោក អ៊ុន សិទ្ធា តាំងតែតែពីបានស្គាល់ដំបូង ពិសេសពេញចិត្តនូវជីវិតប្រកបដោយគុណធ៌មរបស់បេក្ខភាពប្រុសស្អាតរូបនេះ ហើយបានជួយបណ្តុះបណ្តាល និងទទួលឱ្យរួមកិច្ចការងារជាច្រើនដើម្បីផ្តល់ឱកាសឱ្យទទួលបានបទពិសោធ កាន់តែមានទេពកោសល្យសិល្បៈខ្ពស់។
លោកថា “អ៊ុន សិទ្ធា ជាកូនពៅនៅកៀកកិតស្និតជាប់ជាមួយម្តាយឪពុកចាស់ជរា ដូច្នេះហើយទើបបានជាអំឡុងពេលនៃការប្រកបអាជីពសិល្បៈ ប្អូនតែងបដិសេធមិនចេញទៅសម្តែងនៅក្រៅប្រទេសដូចគេដទៃទៀត ដើម្បីទុកពេលវេលាថែទាំម្តាយឪពុកជរា រហូតលោកទាំងពីររលត់សង្ខាទៅបន្តបន្ទាប់” ។


អ្នកផលិតកម្មវិធីកម្សាន្តរូបនេះ បញ្ជាក់ទៀតថា ពេល “នេះប្អូន អ៊ុន សិទ្ធាបានលាលោកនេះដោយមិនត្រឡប់ ប៉ុន្តែបងនៅតែកោតសរសើរនិងស្ញប់ស្ញែងចំពោះ “សីលធ៌ម គុណធ៌ម”ប្រកបដោយភាពថ្លៃថ្នូររបស់ប្អូនដែលធ្លាប់មាន និងសូមឱ្យបានជាគំរូល្អសម្រាប់ប្អូនៗជំនាន់ក្រោយយកមកលម្អជីវិតកាន់តែប្រសើរ”។
លោកបន្ថែមថា “សូមបួងសួងដល់គុណនៃវត្ថុសក្តិសិទ្ធិលើលោកជួយយិតយោងគាំពារដួងវិញ្ញាណក្ខន្ធរបស់ប្អូនប្រុស អ៊ុន សិទ្ធាបានទៅដល់ទីសុគតិភពកុំបីឃ្លៀ ងឃ្លាតឡើយសូមឱ្យមនុស្សម្នាទាំងអស់ដែលរស់នៅក្នុងសង្គមចេះស្រឡាញ់អាណិតអាសូចេះជួយគ្នានៅគ្រាដែលមនុស្សដែលគួរឱ្យជួយនៅរស់រានមានជីវិតជួបលំបាកកុំបណ្តោយឱ្យគ្នាវេទនារហូតរលត់ជីវិទៅ ហើយទើបពោលថា អាណិតណាស់ព្រោះអ្នកដែលស្លាប់ហើយស្តាប់មិនឮឡើយ”៕ អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


