ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើង Semeru នៅ ឥណ្ឌូណេស៊ី ផ្ទុះជាលើកទី២
ភ្នំភ្លើង Semeru បានផ្ទុះឡើងម្តងទៀតនាថ្ងៃសៅរ៍ទី២២ ខែវិច្ឆិកា ដោយបានបញ្ជូនដុំផ្សែងដ៏អាប់អួរ និងជះកម្អែលប្រហែល ១,០០០ ម៉ែត្រពីលើកំពូលនៅក្នុងខេត្ត East Java នៃប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ទូរទស្សន៍ Kompas TV បានរាយការណ៍ថា ភ្នំភ្លើង Semeru បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃសកម្មភាពភ្នំភ្លើង ដោយមានឧបករណ៍ត្រួតពិនិត្យកត់ត្រាការផ្ទុះចំនួន ១៥៧ កំឡុងពេលសង្កេតចុងក្រោយនេះ។ ក្រុមត្រួតពិនិត្យក៏បានកត់ត្រាការរញ្ជួយដីចំនួន ១៧ លើក និងការរញ្ជួយដីចំនួន ១៩លើកផងដែរ។
យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរបាននិយាយថា អ្នកស្រុកជិត ១,០០០នាក់ ត្រូវបានជម្លៀសចេញពីភូមិជុំវិញភ្នំ Semeru បន្ទាប់ពីការផ្ទុះភ្លាមៗ ខណៈដែលអ្នកឡើងភ្នំចំនួន ១៧៨ នាក់ផ្សេងទៀតកំពុងជួយសង្គ្រោះ។
មួយថ្ងៃមុននេះ បន្ទាប់ពីការផ្ទុះ ទីភ្នាក់ងារភ្នំភ្លើងរបស់ប្រទេសបានដំឡើងស្ថានភាពប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុតគឺកម្រិត IV ។
សូមបញ្ចាក់ដែរថា ភ្នំភ្លើង Semeru ឈរនៅកម្ពស់ ៣,៦៧៦ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ គឺជាភ្នំភ្លើងសកម្មបំផុតមួយក្នុងប្រទេស មានប្រវត្តិនៃការផ្ទុះដ៏យូរមកហើយ ដែលមួយចំនួនបានបណ្តាលឲ្យមនុស្សស្លាប់ជារឿយៗ។ នោះក៏ដោយសារតែឥណ្ឌូណេស៊ីមានទីតាំងនៅលើមហាសមុទ្រប៉ាស៊ីហ្វិក «Ring of Fire» ដូច្នេះតែងតែជួបប្រទះនឹងសកម្មភាពរញ្ជួយដីជាញឹកញាប់ ហើយជាជម្រករបស់ភ្នំភ្លើងសកម្មជាង ១២០ឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ពូទីន នឹងបើកសិទ្ធដល់ពលរដ្ឋ ចិន ចូល រុស្ស៊ី ដោយគ្មានទិដ្ឋាការ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


