Connect with us

ព័ត៌មានអន្ដរជាតិ

អាន់វ៉ា​បញ្ជាក់​ពីអាហ្វ្រិកខាងត្បូង​មកថា គ្មានការ​ជ្រែក​​ចូល​​ផ្ទៃក្នុង​ប្រទេស​ណាក្នុងជម្លោះ​កម្ពុជា-ថៃ

បានផុស

នៅ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានច្រានចោលការចោទប្រកាន់​ដែល​ថា ការ​សម្របសម្រួល​​​​បញ្ចប់ជម្លោះ​ព្រំដែន​ថៃ​និង​កម្ពុជា​ បានជ្រៀតជ្រែក​​បញ្ហាផ្ទៃ​ក្នុង​របស់​ពួក​គេ​​ ដោយ​កា​រអះអាង​​ពី​ការ​​រក្សាតួនាទីអព្យាក្រឹតរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលកិច្ចចរចារវាងប្រជាជាតិទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក អាន់វ៉ា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ពេលប្រជុំ​នៅ​​អាហ្វ្រិក​ខាងត្បូង។ FB

នាយករដ្ឋមន្ត្រី​ អាន់វ៉ា បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍​២២ វិច្ឆិកា នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងថា «ខ្ញុំសូម​​ប្រកាសច្បាស់​លាស់​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយថា ​ដំបូង​​បំផុត​​ជា​ប្រទេសជិត​ខាងគ្នា យើងពិតជាមានការព្រួយបារម្ភ (អំពីជម្លោះ) ប៉ុន្តែយើងមិនពាក់ព័ន្ធទេ»។

លោក អាន់វ៉ា បាននិយាយថា «យើងគ្រាន់តែសម្របសម្រួល ដើម្បីជួយពួកគេឱ្យសម្រេចបាន​នូវការ​ដោះស្រាយ​គ្នា ឬដំណោះស្រាយចំពោះជម្លោះរបស់ពួកគេ។ យើងមិនបានផ្តល់ឱ្យពួកគេនូវ​​ការដាក់​ចេញ​បញ្ជាជាក់លាក់ណាមួយអំពីរបៀបដែលពួកគេគួរដោះស្រាយបញ្ហារបស់ពួកគេ​នោះទេ​» ដោយបន្ថែមថា ប្រទេសទាំងពីរបានចាត់ទុកម៉ាឡេស៊ីជា «មិត្ត»​។

​​ការ​លើក​ឡើង​​របស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​កើត​ឡើង​ចំថ្ងៃដែលមានការ​តវ៉ា​​ក្នុង​ប្រទេស​ថៃ​ពីសកម្ម​ជន​​​​ជាតិ​​និយម​ថៃ​សំដៅ​ទៅ​រដ្ឋាភិបាល​លោក អាន់វ៉ា អ៊ីប្រាហ៊ីម និង ​រដ្ឋបាល​​របស់​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ​ ដោយ​ចោទ​ប្រកាន់ថា បាន​ជ្រៀតជ្រែក​ចូល​ក្នុងកិច្ចការ​ចរចា​​​​បញ្ចប់ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថ។

លោក អាន់វ៉ា បានបន្ថែមថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ​ដូណាល់ ត្រាំ ក៏បាននិយាយជាមួយ​កម្ពុជា​និង​ថៃ​​ក្នុងការ​​ស្វះស្វែង​រក​ដំណោះស្រាយ​បញ្ចប់ជម្លោះ​​​​ផងដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា៖«ពេល​ខ្ញុំ​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ (រវាង​ភាគី​ជម្លោះ​) ខ្ញុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់»។

​លោកអះអាងថា៖​«ខ្ញុំ​គិត​ថា យើង​មិន​គួរ​ត្រូវ​បាន​​​ពង្វាង​ពី​កិច្ចការ​សំខាន់​របស់​យើង​ដើម្បី​សម្រេច​បាន​សន្តិភាព​ដោយ​សារ​តែ​សេចក្តី​ថ្លែងការណ៍​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​ដោយ​ធាតុ​មិន​ពេញ​ចិត្ត និង​អស់​សង្ឃឹម​តូច​មួយ​នោះ​ទេ»។

សេចក្តីថ្លែងការ​ណ៍​តូច​តាច​​ដែល​ លោក អាន់វ៉ា ចង់សំដៅ​​​ នៅពេលលោក​ប្រាប់​អ្នក​យកព័ត៌មាន​នៅទីក្រុង Johannesburg ​គឺ​​ក្នុង​ចំណោម​ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតម៉ាឡេស៊ីក្នុងទីក្រុងបាងកកកាលថ្ងៃសៅរ៍​ ដោយចោទប្រកាន់លោកថា ហួសពីតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបានជ្រៀតជ្រែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃដើម្បីរក្សាអធិបតេយ្យភាពរបស់ខ្លួន៕​

រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម