Connect with us

កីឡា

សហព័ន្ធ​ការ៉ាតេ​បើក​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​មធ្យម​ដោយ​រំពឹង​សិក្ខាកាម​ចែក​រំលែក​បន្ត

បានផុស

នៅ

សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ បាន​បើក​វគ្គបណ្តុះ​បណ្តាល​គ្រូ​បច្ចេកទេស​កម្រិត​មធ្យម​ថ្នាក់​ជាតិ រយៈ​ពេល ៥ ថ្ងៃ​ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៩ ដល់​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ដោយ​មានសិក្ខាកាម​ចំនួន ៣០​នាក់​ ក្នុង​នោះ​មាន នារី ៥ នាក់​មក​ពី​ក្លិប សមាគម និង​សាលាគុន​ ២៨ បាន​ចូល​រួម​រៀន​សូត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គ​បណ្តុះ​បណ្តាល​គ្រូបច្ចេកទេសកីឡាការ៉ាតេ​បាន​បង្ហាញ​ពី​ចំណុច​សំខាន់​ៗ​ជា​ច្រើន​​ដើម្បី​ផ្តល់​សិក្ខាកាម​ឲ្យ​ទទួល​បាន​ចំណេះ​ដឹង​កាន់​តែ​ទូលំទូលាយ។ គោល​សំខាន់​ទាំង​នោះ​មាន​ដូច​ជា​ បច្ចេកទេសគ្រឹះ ហៅថា Kihon និងកាតា (Kata) ការប្រឆាំងសារធាតុដូប៉ាដល់ភាគីពាក់ព័ន្ធ និងការប្រឆាំងសារធាតុដូប៉ាដល់ភាគីពាក់ព័ន្ធ, ការបំពានវិធានប្រឆាំងដូប៉ា, សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកគាំពារកីឡា។ ទ្រឹស្តី នៃការប្រយុទ្ធ (Kumite Theory) និងបច្ចេកទេសប្រយុទ្ធ (វាយយកពិន្ទុ) ការត្រៀមលក្ខណ:នៃការបង្ហាត់ តួនាទី​គ្រូបង្ហាត់ លក្ខណៈពិសេសរបស់គ្រូ ការ​រៀបចំ​ផែនការហ្វឹកហាត់ និងវិធីសាស្រ្តការហ្វឹកហាត់ ការហ្វឹកហាត់បច្ចេកទេស និងគម្រោងបង្ហាត់។

បន្ថែម​លើស​នេះ វគ្គ​បណ្តុះ​បណ្តាល​ក៏​រំលេច​ចេញ​របៀប​នៃ​​ការបែងចែកវ័យរបស់សិស្សកិច្ច ថាមពល និងប្រព័ន្ធចលនាទាំង៥ ការបែងចែកកីឡា និងប្រភេទកីឡា។ ការជ្រើសរើសកីឡាករដើម្បីជើងឯក ការរៀបចំការប្រកួត និងការរៀបចំពូលប្រកួត។

បន្ទាប់​ពី​ដំណើរ​ការ​បណ្តុះ​បណ្តាល​រយៈ​ពេល ៥ ថ្ងៃត្រូវ​បាន​បញ្ចប់ សិក្ខាកាម​​ ១៦​នាក់​​ទទួល​បាន​ចំណេះ​ដឹង និង​យល់​ច្បាស់​វគ្គ​សិក្សា​នេះ ដោយសារ​ពួក​គាត់​ធ្លាប់​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​បែប​នេះ​ពី​មុន​ផង។ ក្នុង​នោះ សិក្ខាកាម ៩ នាក់ទទួល​បាន​លទ្ធផល​ល្អ​បង្គួរ និង​៥​នាក់​ទទួល​បាន​លទ្ធផល​មធ្យម។

លោក ដែក ភារៈ អគ្គលេខាធិការ​រង ​បាន​លើក​ឡើង​ថា វគ្គ​នេះ​ពិត​ជា​សំខាន់​ណាស់​ដើម្បី​បង្កើន​ធន​ធាន​គ្រូ​បង្វឹក​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សិក្ខា​កាម​ចូល​រួម​បាន​ត្រឹម​តែ ៣០ នាក់​ប៉ុណ្ណោះ​ដោយសារ​កង្វះ​ថវិកា។ សិក្ខាកាម​ភាគ​ជាគ្រូ​បង្គោល​មក​ពី​តាម​បណ្តាល​សាលាគុន សមាគម និង​ក្លិប ប៉ុន្តែ​នៅ​មាន​គ្រូ​ជំនួយ​ជា​ច្រើន​​ទៀត​ដែល​មិន​បាន​ចូល​រួម​​។ សហព័ន្ធ​ពិត​​ចង់​បើក​វគ្គ​បណ្តុះ​បណ្តាល​ឲ្យ​បាន​ច្រើន​បន្ថែម​នៅ​តាម​បណ្តា​ខេត្ត​នានា ប៉ុន្តែ​ដោយសារ​កង្វះ​ថវិកា​ទើប​មិន​ទាន់​អាច​ដំណើរ​តាម​ការ​ចង់​បាន។

ទោះ​បី​ជា​យ៉ាង​ណា តំណាង​សហព័ន្ធ​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា រឿង​សំខាន់​ចាំ​បាច់​បំផុត​នៅ​ចំពោះ​មុខ​គឺ​សិក្ខាកាម​ដែល​ទទួល​បាន​ចំណេះ​ដឹង​ពី វគ្គ​បណ្តុះ​បណ្តាល​នេះ​​គឺ​ចែក​រំលែក​ដល់​គ្រូ​ជំនួយ និង​​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត​ឲ្យ​បាន​ទូលំទូលាយ។

សូម​បញ្ជាក់​ថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា ដឹក​នាំ​ដោយ​​ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម