ជីវិតកម្សាន្ដ
ជំងឺសួតឪពុក នាយក្រិន កាន់ធ្វើទុក្ខខ្លាំងដំណាក់កាលចុងក្រោយនៃជីវិត
តារាកំប្លែងមាឌល្អិតអភ័ព្វស្នេហ៍លោក ទេស សុជន ហៅនាយ ក្រិន និងក្រុមគ្រួសារពេលនេះកំពុងជួបទុក្ខ ខណ:លោកឪពុកជាទីស្រលាញ់ដែលមានវ័យជរាមានជំងឺសួតធ្វើទុក្ខធ្ងន់ធ្ងរ ដំណាក់កាលចុងក្រោយនៃជីវិត។

តារាសម្តែងលោក សាវិន ហ្វីលីព ដែលជាអ្នកសិល្ប: ជិតដិតជាមួយតារាកំប្លែងនាយ ក្រិន បានបញ្ជាក់ឱ្យដឹងថា ឪពុករបស់នាយ ក្រិន បាននិងកំពុងធ្វេីទុក្ខជំងឺសួតខ្លាំងដែលនេះជាដំណាក់កាលចុងក្រោយនៃជីវិតឪពុកគាត់។ លោកថា “ព្រះសង្ឃកំពុងឱ្យធម៌ដល់ឪពុកនាយ ក្រិន ផងដែរ”។

តារាកំប្លែងនាយ ក្រិន បច្ចុប្បន្នក្រៅពីរស់នៅចិញ្ចឹមកូនៗទាំង៣នាក់លោកក៏មានតួនាទីមើលថែជំងឺឪពុកដែលធ្លាក់ខ្លួនឈឺរយ:ពេលជាច្រើនឆ្នាំមកហើយនៅទឹកដីកំណើតឯខេត្តបាត់ដំបង។ ដំណឹងនេះដែរបានធ្វើឱ្យមហាជនអ្នកគាំទ្របង្ហាញក្តីអាណិតអាសូរ និងជួនពរឱ្យឪពុកជាទីស្រឡាញ់របស់នាយ ក្រិន បានជាសះស្បើយពីជំងឺ។
ប្រាកដណាស់មហាជននិងអ្នកគាំទ្រកត់សម្គាល់ថាកន្លងមកនាយ ក្រិន បានឃ្លាតឆ្ងាយពីសិល្ប:ស្ទើរទាំងស្រុកស្របពេលមហាជននិងអ្នកគាំទ្រកត់សម្គាល់ថាការបាត់ដំណឹងពីសិល្ប:របស់នាយ ក្រិនកាលណោះ គឺចាប់តាំងពីនាយជួបរឿងអកុសលត្រូវបែកបាក់ភរិយាទី២ រហូតឈានដល់ផ្លូវលែងលះគ្នា។ មិនត្រឹមតែប៉ុណ្ណោះ អាជីពបើកហាងរបស់នាយ ក្រិន ក៏ត្រូវបានបិទទ្វាទាំងស្រុងព្រោះក្ស័យធន។
ដោយសារហេតុផលខាងលើនេះ ទើបកាលពីចុងឆ្នាំ២០១៩ នាយ ក្រិន បានសម្រេចវេចបង្វិចនិងនាំកូនៗទាំង៣នាក់យ៉ាងកម្សត់ចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅរស់នៅឯស្រុកកំណើត នៅខេត្តបាត់ដំបង៕ អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


