ព័ត៌មានជាតិ
របាយការណ៍UN៖ ទីក្រុងហ្សាកាតាក្លាយជាទីក្រុងមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក
យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ ទីក្រុងហ្សាកាតាបានវ៉ាដាច់ទីក្រុងតូក្យូ ក្លាយជាទីក្រុងធំជាងគេបំផុតរបស់ពិភពលោក ដែលមានប្រជាជនចំនួន ៤១,៩ លាននាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៦ខែវិច្ឆិកា។

ក្រោយទីក្រុងហ្សាកាតាក្លាយជាទីក្រុងមានប្រជាជនច្រើនជាងគេ រដ្ឋធានីដាការបស់ប្រទេសបង់ក្លាដែស ឥឡូវនេះគឺជាទីក្រុងធំជាងគេទីពីរ ដែលមានប្រជាជនចំនួន ៣៦,៦ លាននាក់ ហើយត្រូវបានគេព្យាករថានឹងក្លាយជាទីក្រុងធំជាងគេបំផុតរបស់ពិភពលោកនៅឆ្នាំ ២០៥០។ ចំណែកទីក្រុងតូក្យូបានធ្លាក់ចុះមកចំណាត់ថ្នាក់ទីបី ជាមួយនឹងចំនួនប្រជាជនមានស្ថេរភាព ៣៣,៤ លាននាក់។
របាយការណ៍ឆ្នាំ ២០២៥ របស់អង្គការសហប្រជាជាតិបង្ហាញថា ទីក្រុងនានាកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក។ ចំនួនទីក្រុងធំៗ ដែលមានប្រជាជនជាង ១០ លាននាក់ បានកើនឡើងដល់ ៣៣ កើនឡើងពីត្រឹមតែ ៨ ក្នុងឆ្នាំ ១៩៧៥។ ទីក្រុងធំៗបំផុតរបស់ពិភពលោកភាគច្រើនស្ថិតនៅក្នុងទ្វីបអាស៊ី។ ក្នុងចំណោមទីក្រុងធំៗទាំងដប់ មានប្រាំបួនទីក្រុង រួមមានញូវដេលី សៀងហៃ ក្វាងចូវ ម៉ានីល កូលកាតា និងសេអ៊ូល ស្ថិតនៅក្នុងទ្វីបអាស៊ី លើកលែងតែទីក្រុងគែរក្នុងប្រទេសអេហ្ស៊ីបមួយប៉ុណ្ណោះ ដែលមិនស្ថិតនៅក្នុងទ្វីបអាស៊ី។
ចំនួនប្រជាជនទីក្រុងដាកា ប្រទេសបង់ក្លាដែសកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមនុស្សកំពុងផ្លាស់ប្តូរទីលំនៅពីតំបន់ជនបទ និងដោយសារតែបញ្ហាអាកាសធាតុដូចជាទឹកជំនន់ និងកម្រិតទឹកសមុទ្រកើនឡើង។ ទីក្រុងហ្សាកាតាក៏ប្រឈមនឹងហានិភ័យស្រដៀងគ្នាដែរ ដោយមួយភាគបួននៃទីក្រុងប្រឈមនឹងហានិភ័យលិចទឹកនៅឆ្នាំ ២០៥០។ ទោះបីជាប្រទេសឥណ្ឌូណេស៊ីកំពុងសាងសង់រដ្ឋធានីថ្មីនៅ Nusantara ក៏ដោយ ក៏ចំនួនប្រជាជនទីក្រុងហ្សាកាតានៅតែត្រូវបានគេរំពឹងថានឹងបន្តកើនឡើង៕

អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍៧ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៦ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


