ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ជុំវិញកង្វល់នៃកំណើនការផ្គត់ផ្គង់
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះសម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារតែការរំពឹងទុកពីបទឈប់បាញ់នៃសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ដែលអាចឱ្យលោកខាងលិចបន្ថយទណ្ឌកម្មលើប្រេងរុស្ស៊ី ហើយបង្កើនការផ្គត់ផ្គង់សកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ២១ សេន ឬ ០,៣% មកនៅត្រឹម ៦២,៩២ ដុល្លារ/បារ៉ែល 62.92 ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ៩ ព្រឹក នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកវិញ បានធ្លាក់ចុះ ២១ សេន ឬ ០,៤% មកត្រឹម ៥៨,៤៤ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង ២ បានកើនឡើងប្រហែល ១% ពេលបិទការជួញដូរថ្ងៃពុធ នៅពេលវិនិយោគិនបន្តវាយតម្លៃពីហានិភ័យពាក់ព័ន្ធនឹងការផ្គត់ផ្គង់ និងលទ្ធភាពដំណោះស្រាយសន្តិភាពអ៊ុយក្រែន-រុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ កត្តាទាំង២នេះ រួមចំណែកដល់ការអត្រាតម្លៃប្រេងនាពេលកន្លងមក ដែលឡើងចុះនៅក្នុងរង្វង់ក្បែរ ៦០ ដុល្លារ/បារ៉ែល ជាច្រើនសប្ដាហ៍រួមមកហើយ។
ក្រៅពីបញ្ហាអ៊ុយក្រែន-រុស្ស៊ី កំណើនប្រេងឆៅក្នុងស្ដុករបស់សហរដ្ឋអាមេរិក ដែលច្រើនជាងការរំពឹងទុកក៏បានជះឥទ្ធិពលដល់ទីផ្សារផងដែរ។
រដ្ឋបាលព័ត៌មានថាមពលបានឱ្យដឹងកាលពីថ្ងៃពុធថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង ២,៨ លានបារ៉ែល ដល់ ៤២៦,៩ លានបារ៉ែលកាលពីសប្តាហ៍មុន ខណៈការនាំចូលបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១១ សប្តាហ៍។ អ្នកវិភាគ បានរំពឹងថានឹងពីកំណើនប្រេងក្នុងស្តុកត្រឹមតែ ៥៥ ០០០ ប៉ុណ្ណោះ។
ឥឡូវនេះ វិនិយោគិនកំពុងរងចាំមើលពីការសម្រេចចិត្តរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) ក្នុងកិច្ចប្រជុំនាថ្ងៃអាទិត្យខាងមុខ ថាតើនឹងបង្កើនផលិតកម្ម ឬយ៉ាងណា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


