Connect with us

ព័ត៌មានអន្ដរជាតិ

មេ WHO ថា ពេលនេះជំងឺកូវីដ ១៩ កំពុងឈានដល់កម្រិតខ្ពស់បំផុត ក្រោយមានករណីឆ្លងឡើងជិតទ្វេដង

បានផុស

នៅ

ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យមានការគាំទ្រជាអន្តរជាតិបន្ថែមទៀតសម្រាប់ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដើម្បីការពារការកើនឡើងដ៏គួរឲ្យព្រួយបារម្ភនៃការឆ្លង និងការស្លាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា នៅទូទាំងពិភពលោកចំនួនករណីឆ្លងថ្មីប្រចាំសប្តាហ៍បានកើនឡើងជិតទ្វេដង ក្នុងរយៈពេលពីរខែកន្លងមកនេះ ហើយកំពុងឈានដល់កម្រិតខ្ពស់បំផុតរហូតមកដល់ពេលនេះ ចាប់តាំងពីមានជំងឺរាតត្បាត ។

WHO និយាយថា មានករណីប្រមាណ ៤.៥ លានករណីត្រូវបានរាយការណ៍ក្នុងមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី ៥ ខែមេសា ហើយចំនួនអ្នកស្លាប់ក៏កើនឡើងដែរ ចាប់តាំងពីពាក់កណ្តាលខែមីនា ។

របាយការណ៍នេះនិយាយថា ករណីឆ្លងទូទាំងពិភពលោកឈានដល់កម្រិតខ្ពស់បំផុតក្នុងមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី ៤ ខែមករា ដោយមានករណីឆ្លងជិត ៥ លានករណី ។

លោក Tedros បាននិយាយថា ប្រទេសមួយចំនួនដែលធ្លាប់បានចៀសផុតពីការឆ្លងរាលដាលនាពេលបច្ចុប្បន្ន ក៏កំពុងមើលឃើញការកើនឡើងនៃករណីឆ្លងវិញផងដែរ ។

លោកបាននិយាយថា ប្រទេសទាំងនោះរួមមានប៉ាពួញូហ្គីណេ ហើយអ្នកជំនាញត្រូវបានបញ្ជូនទៅទីនោះ ដើម្បីគាំទ្ររដ្ឋាភិបាលជាមួយនឹងការគ្រប់គ្រងការឆ្លង ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៤០,៥០២,៩៤៤ ករណី និងមានអ្នកស្លាប់ចំនួន ៣,០១១,៤៧៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ WHO ព្រមានថា កុំអាងតែមានវ៉ាក់សាំង ភ្លេចវិធានការការពារខ្លួនពីកូវីដ

ចុចអាន ៖ កាន់តែមានសង្ឃឹមហើយ! ថ្នាំលេបព្យាបាលកូវីដនៅ អាមេរិក កំពុងធ្វើតេស្តដំណាក់កាលចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម