ព័ត៌មានអន្ដរជាតិ
កាន់តែមានសង្ឃឹមហើយ! ថ្នាំលេបព្យាបាលកូវីដនៅ អាមេរិក កំពុងធ្វើតេស្តដំណាក់កាលចុងក្រោយ
ក្រុមហ៊ុនឱសថដ៏ធំរបស់អាមេរិក Merck និយាយថា ពេលនេះក្រុមហ៊ុនកំពុងឈានទៅដល់ដំណាក់កាលចុងក្រោយនៃការសាកល្បងព្យាបាលសម្រាប់ថ្នាំប្រឆាំងវីរុសដែលត្រូវបានប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ ១៩ ។
ក្រុមហ៊ុន Merck កំពុងអភិវឌ្ឍថ្នាំដែលមានឈ្មោះថា Molnupiravir ជាប្រភេទថ្នាំលេបដែលមានសមត្ថភាព និងប្រសិទ្ធិភាពក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃសុក្រថា លទ្ធផលដ៏មានប្រយោជន៍នេះគឺទទួលបានពីការសិក្សាសាកល្បងព្យាបាលដំណាក់កាលទី ២ នៃថ្នាំនេះ ។
ក្រុមហ៊ុនបាននិយាយថា អ្នកចូលរួមដែលមិនមែនជាអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យប្រហែលជា ៣០០ នាក់បានចូលរួមនៅក្នុងការសិក្សាដំណាក់កាលទី ២ ។ សញ្ញាធូរស្រាលនៃជំងឺកូវីដ ១៩ របស់អ្នកចូលរួមបានកើតឡើងក្នុងរយៈពេល ៧ ថ្ងៃនៃការចាប់ផ្តើមការសិក្សាដំណាក់កាលទី ២ ។

ក្រុមហ៊ុន Merck និយាយថា ភាគរយនៃអ្នកដែលក្រោយមកបានស្លាប់ ឬចូលសម្រាកនៅមន្ទីរពេទ្យ បន្ទាប់ពីប្រើថ្នាំ Molnupiravir គឺមានចំនួនតិចជាងនៅក្នុងក្រុមដែលទទួលការព្យាបាលដោយប្រើថ្នាំ Placebo ។
ក្រុមហ៊ុនផលិតថ្នាំមួយនេះក៏បានបញ្ជាក់ដែរថា ចំនួនឆ្លងវីរុសនៅក្នុងអ្នកចូលរួមជាច្រើនបានធ្លាក់ចុះពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៥ នៃការប្រើថ្នាំ Molnupiravir ។

ក្រុមហ៊ុន Merck និយាយថា លទ្ធផលនៃការសាកល្បងព្យាបាលដំណាក់កាលទី ៣ និងជាដំណាក់កាលចុងក្រោយត្រូវបានគេរំពឹងថានឹងកើតមាន ឬច្បាស់ការនៅក្នុងខែកញ្ញា ឬខែតុលា ។
ទន្ទឹមនោះក្រុមហ៊ុនបានសម្តែងក្តីសង្ឃឹមថា នឹងទទួលបានការយល់ព្រមសម្រាប់ការប្រើប្រាស់ជាបន្ទាន់នៃថ្នាំ Molnupiravir ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) មុនដំណាច់ឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ក្រោយជោគជ័យជាមួយវ៉ាក់សាំង ក្រុមហ៊ុន Pfizer ចាប់ផ្តើមសាកល្បងប្រើថ្នាំគ្រាប់ព្យាបាលកូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


