Connect with us

ព័ត៌មានជាតិ

​អគ្គនាយក​ស៊ីម៉ាក់​មាន​ការ​សង្ស័យ​លើ​ឧបទ្ទវហេតុ​ចិន​ជាន់​មីន​នៅចំការមីនជាប់ព្រំដែនថៃ​​

បានផុស

នៅ

​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​លោក ហេង រតនា ថា​ការ​ចោទ​ប្រកាន់​វាយ​ប្រហារ​ពី​ថៃ​លើ​កម្ពុជា​ករណី​ជនជាតិ​ចិន​ជាន់​មីន​នៅ​ចំការ​មីន​នៅ​ភូមិ​ជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមាន​ជ័យ​ បាន​បង្កើត​ជាចម្ងល់ និង​ភស្ភុតាង​មួយ​ចំនួន​។ លោក​បាន​នឹក​ឃើញ​ដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​​ដែល​ថៃ​យក​ពលរដ្ឋ​ខ្មែរ​មក​ចាក់​ចោល​​និង​រុញ​ច្រាន​ពលរដ្ឋ​ទាំង​នោះ​ឱ្យ​ដើរចូល​ចម្ការមីន​ ដោយ​រម្លឹក​ពលរដ្ឋ​ត្រូវ​តែ​ចង​ចាំ​ព្រឹត្តិការណ៍​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​លើ​ហ្វេសបុក​លោក​នៅ​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ២០២៥នេះ លោក ហេង រតនា បាន​លើកឡើង​ថា​តំបន់​ដែល​ចិន​ជាន់​មីន​នោះ​តំបន់​ចម្ការមីន​តាំង​ពី​ឆ្នាំ​១៩៨០​ ​ដែល​មាន​ទំនប់​ជីក លេណដ្ឋាន​ទ័ព របងបន្លាលួស និង​ព្រៃ​ក្រាស់​ខាង​ភាគី​កម្ពុជា​ ដែល​ជា​ចំនោទ​បញ្ហា និង​ភស្ភុតាង​មួយ​ចំនួន​ដែលគួរ​ពិចារណា​។

ដោយ​មិន​ចោទ​ប្រកាន់​ថា​ករណី​នេះ​អាច​ត្រូវ​បាន​ថៃ​ឱ្យ​ជនជាតិ​​ចិន​នេះ​ដើរ​ចូល​ចម្ការមីន​ខ្មែរ​ តែ​លោក​បាន​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដែល​ទាហាន​ថៃ​ដឹក​ជន​ភៀស​ខ្លួន​កម្ពុជា​មក​ទម្លាក់​ចោល​នៅ​ជួរ​ភ្នំដងរែក​ បង្ខំ​ឱ្យ​ដើរ​កាត់​ចម្ការ​មីន​មក​កម្ពុជា​វិញ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​កាលពី​ឆ្នាំ​១៩៧៩​។

លោក​ថា៖ «នេះជារឿងរ៉ាវប្រវត្តិសាស្ត្រត្រូវតែរំលឹកចងចាំនិងមិនអាចបំភ្លេចបាន»

គួរ​ឱ្យ​ដឹង​ដែរ​ថា​ជន​ជាតិ​ចិន​ឈ្មោះ SHI JINGUI ត្រូវ​បាន​សារព័ត៌មាន​ថៃ​ចុះ​ផ្សាយ​ថា​បាន​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​នៅ​ម៉ោង​៣និង​២០នាទី​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ​នៅ​ពេល​ដេល​ជន​រូប​នេះ​ព្យាយាម​ឆ្លង​ដែន​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​ដោទ​ប្រកាន់​កម្ពុជា​ថា​មិន​សហការ​ដោះមីន​តាម​ព្រំដែន​។ ទោះ​ជា​យ៉ាង​ណា​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​បញ្ជាក់​ថា​ឈ្មោះ​ខាង​លើ​មិន​មាន​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​កត់ត្រា​របស់​អ្នក​ដំណើរ​ចេញ​ចូល​កម្ពុជា​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ទេ។

ក្រសួងការពារជាតិ​នៅ​ថ្ងៃ​នេះ​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ច្រាន​ចោល​ការ​​ចោទ​ប្រកាន់​របស់​ថៃ បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការងារ​ការពារ​អាយុជីវិត​ពលរដ្ឋ និង​កិច្ចសហការ​ដោះ​មីន​ផងដែរ​។ កម្ពុជាជំរុញឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នារួចមកហើយ ដោយការងារដោះមីនមនុស្សធម៌នៅតាមព្រំដែន ត្រូវធ្វើឡើង​តាមរយៈ​ក្រុមការងារ JCTF និងស្របតាម SOP ដែលបានឯកភាពគ្នា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម