កីឡា
គូ អេ អាំម៉ារីនភូថង និងគូ ពេជ្រ អាទិទេព កក្រើកដូចគ្នាតែមួយកក្រើកវាយល្អមួយកក្រើករិះគន់
ការប្រកួតរបស់គូ អេ អាំម៉ារីនភូថង និងគូរបស់ ពេជ្រ អាទិទេ ប៉ះ ធន់ ផានិត គឺកក្រើកដូចគ្នា ប៉ុន្តែមួយកក្រើកវាយល្អមើលជក់ចិត្ត និងមួយទៀតកក្រើកអ្នកគាំទ្ររិះគន់ថាវាយរត់ពេកកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឯខេត្តកោះកុង។

ការប្រកួតរបស់ អាំម៉ារីនភូថង
មុនការប្រកួតមកដល់រវាង អេ អាំម៉ារីនភូថង និងកីឡាករ Mo Abdurahman មហាជនចាប់អារម្មណ៍ខ្លាំងគូនេះ ព្រោះជាការប្រកួតសងសឹកគ្នាផង និងដណ្ដើមខ្សែក្រវាត់ផង។ ស្របពេលគូនេះពីមុនធ្លាប់ប្រកួតគ្នាជក់ចិត្តផងដែរដោយកូនប្រុសលោក អេ ភូថង ជាអ្នកចាញ់។ ប៉ុន្តែដល់ការប្រកួតមកដល់កាលពីថ្ងៃទី២៨ វិច្ឆិកា ២០២៥ នេះគឺមិនដូចការរំពឹងទុករបស់មហាជនអ្នកគាំទ្រនោះឡើយ ដោយមើលឃើញថា អេ អាំម៉ារីនភូថង វាយថយពេញ ៥ទឹក និងបានត្រឹមធាក់ៗលើដៃគូប៉ុណ្ណោះ។ ទម្រង់វាយនេះមើលឃើញថា អាំម៉ារីនភូថង មិនហ៊ានសម្រុក ឬប្ដូរនោះឡើយដោយខ្លាចចូលផ្លែរបស់ Mo Abdurahman ត្រូវរាប់ ឬសន្លប់ជាដើម ដូច្នេះការប្រកួតភាគច្រើនត្រឹមធាក់កាត់ និងវាយដៃតិចតួចប៉ុណ្ណោះ។
ក្រោយបញ្ចប់ភ្លាមមហាជនបានរិះគន់ភ្លាមៗលើបណ្ដាញសង្គមតែម្ដង ដោយចៅក្រម ៣រូបបានដាក់ពិន្ទុឲ្យកូនប្រុសលោក អេ ភូថង ខាងលើជាអ្នកឈ្នះទៅវិញ ខណៈផ្នែកអ្នកគាំទ្រមើលឃើញការដើរចូលវាយរបស់បរទេសមានប្រៀបឈ្នះជាង។

ការបង្ហោះរបស់ប្រធានសហព័ន្ធគុនខ្មែរ
មិនត្រឹមតែមហាជនអ្នកគាំទ្ររិះគន់នោះទេ ពោលសូម្បីតែប្រធានសហព័ន្ធប្រដាល់គុនខ្មែរក៏ចេញប្រតិកម្មភ្លាមៗផងដែរចំពោះគូ អេ អាំម៉ារីនភូថង នេះដោយថានឹងសើរើការដាក់ពិន្ទុឡើងវិញបើទោះជាមិនមានភាគីណាដាក់ពាក្យបណ្ដឹងមកសហព័ន្ធក៏ដោយ។
ងាកមកគូរបស់ ពេជ្រ អាទិទេព វិញប្រកួតចប់គឺកក្រើកដូចគ្នា ប៉ុន្តែគូនេះកក្រើកវាយជក់ចិត្ត និងល្អមើល។ ការប្រកួតរវាង ពេជ្រ អាទិទេព និង ធន់ ផានិក ក៏មានការចាប់អារម្មណ៍ច្រើនពីមហាជនផងដែរ ដោយសារតែមួយជាកីឡាករស្រករក្រោយ និងម្នាក់ទៀតជាជើងចាស់។

រូបភាពលើផេកលោក ពេជ្រ សុផាន់
ពេជ្រ អាទិទេព មិនទុកយូរនោះឡើយ ពោលសម្រុកវាយលើ ធន់ ផានិក តាំងតែពីទឹកទី១ ទៅតែម្ដង។ កណ្ដាប់ដៃធ្ងន់ៗចេញជាច្រើនរហូត ផានិត ស្ទើរតែបាត់បង់ស្មារតីម្ដងៗទៅហើយ ប៉ុន្តែភាពធនស្វិតរបស់កូនសិស្សលោក ធន់ សុភា រូបនេះនៅតែតស៊ូបានរហូតបញ្ចប់ការប្រកួតទាំង ៥ទឹកពេញ។ គូនេះពេញចិត្តអ្នកគាំទ្រដោយសារតែវាយអស់ពីសមត្ថភាពវាយដោយមិនខ្លាចចាញ់ ឬមិនខ្លាចសន្លប់ ដូច្នេះបញ្ចប់ការប្រកួតភ្លាមមានការកោតសរសើរជាច្រើនតាមបណ្ដាញសង្គមថាជក់ចិត្ត។ បន្ថែមពីនេះបានសរសើរកីឡាករ ពេជ្រ អាទិទេព ឡើងខ្លាំងមួយរយៈពេលចុងក្រោយនេះ។

រូបភាពលើផេកលោក ពេជ្រ សុផាន់
បញ្ជាក់ដែរថា ការប្រកួតរបស់ អេ អាំម៉ារីនភូថង នៅឯខេត្តកោះកុង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះលទ្ធផលគឺរូបគេឈ្នះពិន្ទុកីឡាករអង់គ្លេស Mo Abdurahman។ ប៉ុន្តែគូនេះសហព័ន្ធនឹងសើរើការដាក់ពិន្ទុឡើងវិញនៅថ្ងៃចន្ទ ទី១ ខែធ្នូ ២០២៥ នេះ។ ចំណែក ពេជ្រ អាទិទេព បានយកឈ្នះពិន្ទុលើកីឡាករ ធន់ ផានិក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឯខេត្តស្វាយរៀង ទទួលបានខ្សែក្រវាត់ ១គ្រឿងបន្ថែមទៀត៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


