Connect with us

ជីវិតកម្សាន្ដ

ប្រធានាធិបតី ម៉ិកស៊ិក បញ្ជាឲ្យស៊ើបអង្កេតប្រធាន MU ភ្លាមៗ

បានផុស

នៅ

កាសែត The Inquirer បានរាយការណ៍ថា ប្រធានាធិបតីម៉ិកស៊ិកបានស្នើសុំការស៊ើបអង្កេតជាបន្ទាន់ ដើម្បីបញ្ជាក់ការចោទប្រកាន់ប្រឆាំងនឹងអ្នកជំនួញ Raul Rocha ដែលជាម្ចាស់កម្មវិធី Miss Universe (MU) ព្រមទាំងរឿងអាស្រូវអំពីពានរង្វាន់នៅក្នុងការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ នៅលើទឹកដីនៃប្រទេសថៃកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Raul Rocha ដែលជាម្ចាស់កម្មវិធី Miss Universe (MU)

លើសពីនេះ ប្រធានាធិបតីម៉ិកស៊ិកក៏បាននិយាយអំពីការសង្ស័យថា រដ្ឋាភិបាលបានជ្រៀតជ្រែកក្នុងជ័យជម្នះរបស់បវរកញ្ញា Fátima Bosch។ បន្ទាប់ពីបានគ្រងមកុដ នាងបានទទួលការចោទប្រកាន់ជាហូរហែរថា ដោយសារតែពេញចិត្តពេញថ្លើម និងមានខ្សែអ្នកធំបើកផ្លូវឲ្យនាង។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum ត្រូវបានអ្នកយកព័ត៌មានសួរថា តើលោកស្រី ឬភ្នាក់ងារណាមួយនៅក្នុងជួររដ្ឋាភិបាល ពិតជាបានជ្រៀតជ្រែកក្នុងលទ្ធផលនៃការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ ដើម្បីបើកផ្លូវឲ្យបវរកញ្ញា Fátima Bosch ឈ្នះមកុដឬអត់?

លោកស្រី Claudia បានឆ្លើយតបថា «វាមិនសមហេតុផលទេ! ជាក់ស្តែងទេ វាខុសទាំងស្រុង ហើយលើសពីនេះទៅទៀត មនុស្សមិនគួរព្រួយបារម្ភអំពីរឿងបែបនេះទេ»។

ក្រោយមក ក្រសួងការបរទេសហ្គាតេម៉ាឡា បានសម្រេចដកលោក Raul Rocha Cantú ចេញពីតំណែងជាកុងស៊ុលកិត្តិយស ដោយសារតែការរំលោភលើបទប្បញ្ញត្តិ និងបញ្ហាផ្លូវច្បាប់។

ក្រសួងការបរទេសហ្គាតេម៉ាឡា បាននិយាយថា ក្នុងក្របខ័ណ្ឌនៃការវាយតម្លៃជាប្រចាំរបស់កុងស៊ុលកិត្តិយស អង្គការនេះបានទទួលរបាយការណ៍ពីស្ថានទូតហ្គាតេម៉ាឡាប្រចាំប្រទេសម៉ិកស៊ិក ដោយបញ្ជាក់ថា លោក Raul Rocha Cantú បានផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់គាត់ ដោយមិនបានជូនដំណឹងជាមុន ឬការអនុញ្ញាត។

លោក Raul Rocha ត្រូវបានអនុញ្ញាតធ្វើជាកុងស៊ុលកិត្តិយសនៅក្នុងទីក្រុង Toluca de Lerdo ប៉ុណ្ណោះ ខណៈដែលប្រទេសហ្គាតេម៉ាឡាមានស្ថានកុងស៊ុលផ្លូវការនៅទីក្រុងម៉ិកស៊ិករួចហើយ ដូច្នេះក្រសួងការបរទេសហ្គាតេម៉ាឡា បានសម្រេចចិត្តដកលោក ចេញពីតំណែងជាកុឲ្យងស៊ុលកិត្តិយស បន្ទាប់ពីបានរកឃើញការរំលោភលើបទប្បញ្ញត្តិ។

ក្រសួងការបរទេសហ្គាតេម៉ាឡា បានសង្កត់ធ្ងន់ថា កុងស៊ុលកិត្តិយសមិនមែនជាអ្នកការទូតទេ ប៉ុន្តែគ្រាន់តែជាតំណាងប្រទេសមួយនៅក្នុងតំបន់ជាក់លាក់មួយ ជាធម្មតាដើម្បីគាំទ្រពលរដ្ឋ លើកកម្ពស់ពាណិជ្ជកម្ម វប្បធម៌តែប៉ុណ្ណោះ។

ពីមុន លោក Raul Rocha ត្រូវបានចោទប្រកាន់ដោយការិយាល័យរដ្ឋអាជ្ញាម៉ិកស៊ិក (FGR) ពីបទជាប់ពាក់ព័ន្ធនឹងការជួញដូរអាវុធ និងសហការជាមួយឧក្រិដ្ឋកម្មដែលបានរៀបចំ។ លោកបានចូលរួមក្នុងកម្មវិធីការពារសាក្សីរបស់ FGR ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធអំពីសកម្មភាពឧក្រិដ្ឋកម្មជាថ្នូរនឹងអត្ថប្រយោជន៍នីតិវិធី។

ទន្ទឹមនឹងនេះ តុលាការថៃបានចេញដីកាចាប់ខ្លួនមហាសេដ្ឋីប្តូរភេទ Anne Jakrajutatip – អតីតនាយកប្រតិបត្តិនៃ Miss Universe បន្ទាប់ពីនាងបានរត់គេចខ្លួន ហើយមិនបានបង្ហាញខ្លួននៅតុលាការ។ ឥឡូវនេះ អ្នកស្រី Anne ត្រូវបានគេជឿថាបានរត់គេចខ្លួនទៅកាន់ប្រទេសម៉ិកស៊ិក ដោយមានជំនួយពីលោក Raul ថែមទៀតផង។

ដោយសារថ្នាក់ដឹកនាំជាន់ខ្ពស់ពីររូបមានបញ្ហាជាមួយច្បាប់ ទស្សនិកជនមានការព្រួយបារម្ភអំពីជោគវាសនារបស់ស្ថាប័ន Miss Universe ខណៈបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយលោក Mario Bucaro នាយកប្រតិបត្តិថ្មី។ ជាងនេះទៀតដែរ ភាពវឹកវរដែលកំពុងកើតឡើង ក៏ធ្វើឲ្យមនុស្សជាច្រើនព្រួយបារម្ភអំពីអាណត្តិរបស់ Fatima Bosch។ នាងត្រូវបានគេចាត់ទុកថាមានឆ្នាំដ៏លំបាកមួយ ក្នុងការប្រឈមមុខនឹងរលកនៃប្រតិកម្មពីសាធារណជន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

​ម៉ិកស៊ិក ស៊ើបអង្កេតម្ចាស់ស្ថាប័ន «បវរកញ្ញា​ចក្រវាល» ពីបទជួញដូរគ្រឿងញៀន និងរត់ពន្ធអាវុធ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម