ព័ត៌មានជាតិ
អាជ្ញាធរខេត្តមណ្ឌលគិរី លើកកម្ពស់គុណភាពផ្លូវភូមិពីផ្លូវក្រួសក្រហមទៅជាផ្លូវបេតុង សម្រួលការធ្វើដំណើរ
ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៦០០ ម៉ែត្រ ស្ថិតនៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានអាជ្ញាធរលើកកម្ពស់កម្រិតគុណភាពប្រែក្លាយទៅជាផ្លូវបេតុងដែលមានគុណភាព ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ផ្លូវនេះត្រូវបានជួសជុលទៅជាផ្លូវបេតុងដោយទទឹងខ្នងលើ៥ម៉ែត្រ កម្រាស០,១៥ម៉ែត្រ និងដាក់លូទោលកាត់ផ្លូវមុខ៨០០មីលីម៉ែត្រ ប្រវែង៧ម៉ែត្រ កម្រាស ០,១៥ម៉ែត្រ ដែលបានចំណាយកញ្ចប់ថវិការរបស់រដ្ឋបាលស្រុកអូររាំង។

លោក សៀក មុន្នី អភិបាលស្រុកអូររាំង ប្រាប់កម្ពុជាថ្មីថា ក្រុមការងារជំនាញបានចាប់ផ្តើមស្ថាបនាផ្លូវនេះ តាំងពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយគិតមកដល់ថ្ងៃទី ១ ខែធ្នូនេះ បានលេចចេញជារូបរាងផ្លូវបេតុងបណ្តើរៗហើយ។ លោកបញ្ជាក់ថា វឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធសមិទ្ធផលថ្មីៗជាច្រើននេះ គឺជាការខឹតខំប្រមុខរាជដ្ឋាភិបាល ក៏ជាថ្នាក់ដឹកនាំខេត្ត ដើម្បីផ្ដល់ភាពងាយស្រួល និងតម្រូវការជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក៏ដូចជាដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារប្រកបដោយសុខសុវត្ថិភាព។
ទន្ទឹមនេះ លោកបានក្រើនរំលឹកដល់ក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់ត្រូវគោរពទៅតាមកិច្ចសន្យា សាងសង់ផ្លូវទៅតាមស្តង់ដាបច្ចេកទេសប្រកបដោយគុណភាព។ លោកបញ្ជាក់ថា៖«បើអាជ្ញាធរពិនិត្យមើល ឃើញថាសាងសង់ផ្ទុយពីអ្វីដែលជាកិច្ចព្រមព្រៀង រដ្ឋបាលស្រុកនឹងបញ្ឈប់ការសាងសង់ភ្លាម ហើយនឹងរកក្រុមហ៊ុនថ្មីមកសាងសង់ជំនួសវិញ»។

កញ្ញា ធឿន ធីដា ជាពលរដ្ឋរស់នៅភូមិពូទ្រូក្រោម ឃុំសែនមនោរម្យ ស្រុកអូររាំង បានឱ្យដឹងផងថា កន្លងមកផ្លូវនេះមានស្ថានភាពលំបាកខ្លាំងណាស់ជាពិសេសនារដូវវស្សាដែលធ្វើឱ្យប្រជាពលរដ្ឋធ្វើដំណើរ ក៏ដូចជាដឹកកសិផលប្រឈមនឹងគ្រោះថ្នាក់។ យុវតីបញ្ជាក់ថា៖« ក្នុងនាមពលរដ្ឋរស់ក្នុងភូមិពិតជាសប្បាយចិត្តពេលឃើញអាជ្ញាធរយកចិត្តទុកដាក់លើកកម្ពស់គុណភាពផ្លូវ ព្រោះកន្លងមកពលរដ្ឋធ្វើដំណើរតាមផ្លូវនេះពិបាក ជាពិសេសនៅរដូវវស្សា»។

ទន្ទឹមនេះ ធឿន ធីដា បានថ្លែងអំណរគុណទៅដល់រាជរដ្ឋាភិបាលជាពិសេសថ្នាក់ដឹកនាំខេត្តអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋតាមទីជនបទ និងបានប្រែក្លាយជាផ្លូវដីលំបាកឱ្យទៅជាផ្លូវក្រាលក្រួសក្រហមពីផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវបេតុងធ្វើឱ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងលើកស្ទួយជីវភាពរស់នៅពលរដ្ឋក្នុងមូលដ្ឋានថែមមួយកម្រឹតទៀតផង៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


