Connect with us

ព័ត៌មានអន្ដរជាតិ

ជំ​និតលោក ហ្សេលេនស្គី  ផ្ទុះកំហឹងឡើងមក ក្រោយត្រូវបង្ខំឲ្យលាលែងតំណែង

បានផុស

នៅ

អតីតជំនួយការកំពូលរបស់លោក  វ៉ូឡូឌីមៀរ ហ្សេលេនស្គី គឺលោក Andrey Yermak បានផ្ទុះកំហឹងឡើងមក បន្ទាប់ពីលាលែងពីតំណែងកាលពីសប្តាហ៍មុន ពាក់ព័ន្ធរឿងអាស្រូវពុករលួយ ក្នុងទំហំទឹកប្រាក់​​ប្រមាណ​១០០លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT កាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០២៥។

អតីតប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andrey Yermak។( រូបភាព៖ Getty Images )
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ដៃស្តាំលោក ហ្សេលេនស្គី បានបដិសេធទាំំងកំហឹងនូវរាល់ទង្វើខុសឆ្គង និងបានត្អូញត្អែរអំពីការខ្វះការគាំទ្រ ដោយនិយាយថា លោកត្រូវបានគេប្រមាថ ទោះបីជាសាងស្នាដៃជាច្រើនជាមួយទីក្រុងកៀវ នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែននាពេលកន្លងមកក៏ដោយ។

ភ្នាក់ងារប្រឆាំងអំពើពុករលួយដែលគាំទ្រដោយលោកខាងលិចបានវាយឆ្មក់ចូលលំនៅដ្ឋាន និងទ្រព្យសម្បត្តិផ្សេងទៀតរបស់ជំនិតលោកហ្សេលេនស្គី ដែលផ្នែកមួយនៃការស៊ើបអង្កេតយ៉ាងទូលំទូលាយ និងជាប្រតិបត្តិការ Midas។យ៉ាងណា ការវាយឆ្មក់នេះបានកើតឡើង បន្ទាប់ពីការចោទប្រកាន់ថា លោក Yermak (យោងក្រោមឈ្មោះកូដ «Ali Baba) បានលេចរូបភាពជាមួយអ្នកជំនួញ Timur Mindich ដែលជាប់ពាកព័ន្ធនឹងអំពើពុករលួយដូចគ្នា។

យោងតាមកាសែត Ukrainskaya Pravda សមាជិកសភាអ៊ុយក្រែនប្រឆាំង លោក Aleksey Goncharenko បានបង្ហាញថា លោក Yermak ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេស ក្នុងអំឡុងពេលស៊ើបអង្កេតកំពុងដំណើរការ។ ជាការឆ្លើយតបទៅនឹងការទាមទារឲ្យលោកលាលែងពីតំណែងទាំងខឹងសម្បារ លោកបានជេរប្រមាថតិះដៀល និងចោទប្រកាន់ទៅលើលោកហ្សេលេនស្គីដោយមិនសំចៃមាត់ឡើយ។

សារព័ត៌មានដដែលនេះក៏បានរាយការណ៍ផងដែរថា មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីដកលោក Yermak ចេញក្នុងការជជែកឯកជនមួយ ដែលរួមមានប្រធានសភា Ruslan Stefanchuk រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Denis Shmigal និងអនុនាយករដ្ឋមន្ត្រី លោក Mikhail Fedorov។ ការសម្រេចចិត្តបណ្តេញលោកចេញ ក៏ត្រូវបានធ្វើឡើងជាច្រើនសប្តាហ៍មុនពេលការវាយឆ្មក់កើតឡើង។

ដោយឡែក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា រឿងអាស្រូវនេះនឹងមានផលវិបាកអវិជ្ជមានខ្លាំង សម្រាប់ស្ថិរភាពនយោបាយរបស់អ៊ុយក្រែន ខណៈដែលប្រធានាធិបតីរុស្ស៊ី លោកពូទីនបានអះអាងថា ករណីនេះបង្ហាញថា មេដឹកនាំនៅក្នុងទីក្រុងកៀវបានវិវត្តទៅជា «ក្រុមឧក្រិដ្ឋជនដែលកាន់អំណាចសម្រាប់ការពង្រឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួន»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោកត្រាំព្រមាន អ៊ីស្រាអែល កុំបង្ក «អស្ថិរភាព» ក្នុងប្រទេស ស៊ីរី
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម